ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី០៨ វិច្ឆិកា តារាចម្រៀងល្បីៗ ៧ដួង ផលិតកម្មហង្សមាស បានបង្ហាញវត្តមានលើឆាកពិធីមង្គលការកូនប្រុសកូនស្រីអ្នកមានស្តុកស្តម្ភម្នាក់ ដែលធ្វើឡើងនៅអាគារកោះពេជ្រ រាជធានីភ្នំពេញ ។ រំពេចនោះ តារាចម្រៀងដ៏ល្បី ឆន សុវណ្ណារាជ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា “ថ្ងៃនេះមកជាក្រុមតែម្តង ជាមួយគ្រួសារហង្សមាសទាំង ៧នាក់” ។
ពិធីមង្គការដែលប្រជុំតារាហង្សមាស ទាំង ៧ដួងនោះ ធ្វើឲ្យភ្ញៀវកិត្តិយសដែលចូលរួមពេញចិត្តពេញថ្លើម ដោយចូលរួមទសន្សនា និងរាំកម្សាន្តយ៉ាងហ៊ឹកហ៊ាក់បំផុត ជាមួយការច្រៀងបទទោល និងបទឆ្លើយឆ្លង ដែលមានការចាប់ដៃគូច្រៀងរួមគ្នា គឺ លោក ណុប បាយ៉ារិទ្ធ និង កញ្ញា សុគន្ធ នីសា, លោក ឆន សុវណ្ណារាជ និង កញ្ញា ឱក សុគន្ធកញ្ញា, លោក នី រតនា និង កញ្ញា ឈិត ម៉ានិច្ច, និងម្នាក់ទៀតគ្មានដៃគូ ។ ជាចំណងដៃចុងក្រោយ តារាចម្រៀងដ៏មានប្រជាប្រិយភាពទាំង ៧រូប បានច្រៀងរួមគ្នា នូវបទជូនពរកូនប្រុសកូនស្រីឲ្យចេះស្រលាញ់គ្នា ដូចជា បទ “ភ័ព្វសំណាង” និងបទ “ពេលវេលា” ជាដើម ៕
