ភ្នំពេញ៖ បន្ទាប់ពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកល្បីកក្រើកថា តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា ប្រើពាក្យជេរប្រមាថកាតទានមនុស្សគ្រប់គ្នា លើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យមហាជនទូទៅមានការខឹងសម្បាយ៉ាងខ្លាំង ។ ថ្មីៗនេះ តារាកំប្លែងរួមក្រុម នាយ តាក់ស៊ី បានអះអាងជំនួស វ៉ាន់ នីឡា លើគណនីហ្វេសប៊ុកថា «សូមជំរាបជូនពុកម៉ែបងប្អូនឲ្យដឹងថា គណនីហ្វេសប៊ុកដែលប្រើឈ្មោះ និងរូបថត ប្អូនស្រី វ៉ាន់ នីឡា មិនមែនជារបស់ប្អូនស្រីទេ គឺមានអ្នកលួចយកគណនីហ្វេសប៊ុកប្អូនស្រីមកលេង អញ្ចឹងហើយសូមបងប្អូនកុំយល់ច្រឡំតទៅទៀត»។ យ៉ាងណាមិញ តារាកំប្លែងម្ចាស់គណនីហ្វេសប៊ុកដើម វ៉ាន់ នីឡា ក៏បានអង្វរករផ្ដាំផ្ញើទៅអ្នកដែលបានយកឈ្មោះ និងរូបទៅបង្ហោះថា «សូមអាណិតខ្ញុំ ទុកកិត្តិយសឲ្យនាងខ្ញុំផង ព្រោះមានពេលខ្លះនាងខ្ញុំត្រូវស្រក់ទឹកភ្នែកដោយសារពាក្យសំដីដែលមិនសមរម្យក៏មាន» ៕