ភ្នំពេញ៖ លោក អ៊ាម វន្នី បន្ទាប់ពីជោគជ័យ ពីការចេញទៅច្រៀង និងសម្តែងនៅលើទឹកដី ប្រទេសមហាអំណាចសហរដ្ឋអាមេរិក តារាចម្រៀង និងជាអតីតបេក្ខជន ប្រឡងកម្មវិធីលំដាប់ថ្នាក់ ពិភពលោក cambodia i dol បានប្រកាស ចែករំលែកផល់ចំណូលពីការសម្តែងនោះ ផ្តល់ឧ្យទៅកុមារកំព្រាក្រីក្រនៅទឹកដីខេត្តក្រចេះ។ ក្នុងគណនីហ្វេសប៊ុក តារាចម្រៀង អ៊ាម វន្នី​ បានបញ្ជាក់ថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧នេះ ខ្ញុំ នឹងនាំយកថវិកានិងសម្ភារៈសិក្សា ទៅជួយដល់កុមារ និងសិស្សានុសិស្សក្រីក្រ ចំនួន១៤៧នាក់ ដែលរៀននៅសាលាបឋមសិក្សា ត្រពាំងឈូក ភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។