ភ្នំពេញ៖ ស្រ្តីវាគ្មិនរាជនីក្រមា កញ្ញា មាន សូនីតា ត្រូវបានមហាជនស្គាល់ថា ជាតារាម្តែងម្នាក់ចូលចិត្តចែក​​រំ​លែ​ក​ប​ទពិសោធន៍ការងារជូនមិត្តៗយុវវ័យ ទាំងក្នុងកម្មវិធីជាផ្លូវការ និងបង្ហោះសារអប់រំលើបណ្តាញសង្គមហ្វេសប៊ុកជា​​​ដើម ។

ជាក់ស្តែងនាព្រឹកថ្ងៃទី០៩ វិច្ឆិកានេះ តារាសម្តែងរាជនីក្រមារូបនេះ បានបង្ហោះសារអប់រំជាថ្មីម្តងទៀ​ត​លើបណ្តាញសង្គមហ្វេសប៊ុកថា «បរិស្ថាន គឺជារបស់យើងទាំងអស់គ្នា ផ្ទះយើង ផ្ទះគេ យើងរស់ចង់ស្អាតទាំងអស់គ្នាហ្នឹង បើចេះគ្រប់គ្រងសំរាមខ្លួនឯង ធ្វើឲ្យបរិវេណផ្ទះយើងទាំងអស់គ្នានឹងគ្មានសំរាម, រស់នៅមានផាសុខភាព, ដើរលេងជាមួយទេសភាពស្អាតៗ, ខ្យល់អាកាសល្អ, រមណីយដ្ឋានធម្មជាតិ និងខ្យល់អាកាសល្អ»។

តារាសម្តែងសម្បូរវោហារសព្ទ មាន សូនីតា បានចោទសួរទៅមហាជនវិញថា “តើខ្ញុំនិយាយនេះ ត្រូវដែររឺទេ?” ។ រំពេចនោះ អ្នកគាំទ្រជាច្រើនបានចូលរួមខមមិនគាំទ្រ និងលើកទឹកចិត្តឲ្យតារាសម្តែងរូបនេះ បន្តសកម្មភាពរបស់ខ្លួន ដើម្បីបណ្តុះគំនិតយុវជនឲ្យចេះស្រលាញ់ធម្មជាតិ ៕