គូស្នេហ៍ច្រើនឆ្នាំ៖ កុល ដាវី សុខ រក្សា ទទួលចំណងដៃពីសម្តេចកន្លះម៉ឺនដុល្លារមុខថ្ងៃចូលរោង

0
268


ភ្នំពេញ៖ នៅតែមួយថ្ងៃទៀតទេ ថ្ងៃពិសេសសម្រាប់ស្រ្តីលើពិភពលោកនិងចូលមកដល់ នោះជាថ្ងៃសិទ្ធនារីអន្តរជាតិ៨មីនា។ តែថ្ងៃនេះដែរ រឹតតែជាវេលាដ៏មហាពិសេសសម្រាប់គូស្នេហ៍តារាសិល្បៈខ្មែរមួយគូ កុល ដាវី និង សុខ រក្សា ក្រោយពីស្រឡាញ់គ្នាសិក្សាចិត្តថ្លើមគ្នាជាកន្លះទស្សវត្សមកនោះ គឺទើបតែសម្រេចដឹកដៃគ្នាក្រាបផ្ទឹមតាមគន្លប្រពៃណី សូមពរជ័យពីមេប៉ាអាចារ្យចាស់ទុំ ផ្គុំជាគូភរិយាយស្វាមី។

តែអ្វីដែលមហាជនកាន់តែភ្ញាក់ផ្អើលលើការតាមដានជីវិតគូស្នេហ៍មួយគូរសម្រេចក្រាបផ្ទឹមនេះ គឺជាសារបង្ហាញពីគូស្នេហ៍បង្ហាញពីចំណងដៃ ប្រមុខរដ្ឋាភិបាកចង់ដៃពួកគេមុខថ្ងៃក្រាមផ្ទឹមដល់ទៅជិតមួយខែ។ ភាពភ្ញាក់ផ្អើលនៃគូស្នេហ៍ នៅតែមួយថ្ងៃ ពេញសិទ្ធប្រពៃណីជាគូស្វាមីភរិយា នាម កុល ដាវី តារាសម្តែងងារកំពូលតារាសិចស៊ី និងតារាចម្រៀង សុខ រក្សា នោះ គឺលើគណនីហ្វេសប៊ុកតារាស្រីនៅមួយថ្ងៃក្លាយជាកូនក្រមុំ នាងបានបង្ហាញថា «យើងខ្ញុំទាំងពីរនាក់ពិតជារំភើបចិត្តខ្លាំងណាស់ រកអ្វីនិយាយប្រៀបពុំបានឡើយ»។ ក្នុងសារបង្ហាញពីក្តីរំភើប ដែលបន្តដោយរៀបរាប់ដោយពាក្យពេចន៍ថា «លើកទី2ហើយ ដែល សម្តេចមីង លោកបានសួរនាំពីថ្ងៃរៀបមង្គលការរបស់ពួកខ្ញុំ ពិតជាមហាកិត្តិយសដ៏ធំធេងណាស់ ដែលសម្តេចមីង និង សម្តេចពូ លោកទាំងពីរបានចងដៃយើងខ្ញុំទាំងពីរ ក្នុងថ្ងៃអាពាហ៍ពិពាហ៍ចំនួន ៥000ដុល្លានៅថ្ងៃ១៤កុម្ភៈ ចំថ្ងៃបុណ្យទិវានៃក្តីស្រលាញ់ យើងខ្ញុំទាំងពីរនាក់ សូមថ្លែងអំណរ អរគុណ យ៉ាងជ្រាលជ្រៅបំផុត និង សូមគោរពជូនពរសម្តេចទាំងពីរមានសុខភាពល្អ មាំមួន និង មានសុភមង្គលក្នុងក្រុមគ្រួសារ ជាម្លប់ដល់ កូន កូនចៅ ជាពិសេសដើម្បីដឹកនាំនាវាកម្ពុជាឈានទៅរកភាពរីកចំរើន និង សុខសន្តិភាព ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងពីរ”។

Comments