ប្លែកណាស់៖ គោខ្លួនមួយជើងបួនខុស​តែ​ក្បាលពីរត្រចៀក៣ ធ្វើឲ្យផ្អើលអស់អ្នកស្រុក(មា​នវីដេអូ)

0
222

បាត់ដំបង៖ អភូតហេតុចម្លែកមួយបានកើតឡើងធ្វើអោយភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ខណៈសត្វគោលទើបកើតមកមានខ្លួនមួយក្បាល២ត្រចៀក៣តែអកុសលសត្វគោចម្លែកនោះត្រូវបានបាត់បង់ជីវិតទៅហើយ។

បើតាមឲ្យដឹងពីប្រភពបណ្ដាញសង្គមចែករំលែកដែលមានឈ្មោះ«ឃួន លាង»បានបង្ហាញឡើងកាលពីថ្មីៗនេះថា«កូនគោទាំង២ក្បាលនេះពិតជាចម្លែកខ្លាំងណាស់ដោយសារតែវា​មា​​នក្បាល២ ស្លឹកត្រចៀក៣ ខ្លួនតែ១ ជើងមាន៤ខុសប្លែងត្រង់ក្បាលរបស់វាមាន២ និងស្លឹកត្រចៀកមាន៣។កូនគោចម្លែកនេះកើតនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៦ ព្រឹកនៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង»។ យ៉ាងណាអភូតហេតុចម្លែ​ក​​មួយនេះបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមួយចំនួនប្លែកចិត្តក៏ពោលឡើងថា«ភូមិក្បា​ល​ខ្មោចមានគោរក្បាលពីរ»។

បាន​បង្ហោះ​ដោយ ឃួន លាង នៅ អង្គារ 5 មីនា 2019

Comments