ទឹកចិត្តមានហើយតែនៅខ្វះសម្ភារៈ៖ យុវជនស្ម័គ្រប្រមូលសំរាមលូទឹកស្អុ​យ​បឹងត្របែកមួយជីវិត ទទូចសុំជំ​នួញ (មានវីដេអូ)

0
174

ភ្នំពេញ៖ លើគណនី Life Unlock បង្ហោះសាររៀបរាប់ ថា«ត្រូវការបាវ ឬ ការុង ចាស់ៗ 1000 សំរាប់ច្រកសំរាម ទឹក និងស្ងួត ! មានបងប្អូនណាចិត្តល្អ ជួយឧបត្ថមទេ? ទំនាក់ទំនងលេខ 070525211 ឬ inbox មកកាន់ page ផ្ទាល់ !ធានាបានទីក្រុងស្អាត Life Unlock New Project !!»។

ទឹកចិត្តក្រុមយុវជនស្ម័គ្រចិត្តរួមគ្នាដុសក្អែលសម្អាតបរិស្ថានក្រុងភ្នំពេញ ឲ្យមានពន្លឺថ្លាក្លិ​ន​ក្រអូប ជាគោលដៅធ្វើនៅតំបន់បឹងត្របែក ដែលមានប្រព័ន្ធលូទឹកស្អុយចំហផ្នែកខា​ង​​លើ។ ក្នុងសារនោះពួកគេក៏ទទូចសារបន្តថា «និយាយតាមត្រង់ធ្វើបាន 1% ហើយ !! សំ​រា​​មមួយថ្លុកនេះនៅក្នុងតំបន់លូមួយកន្លែងនៅម្តុំសាលាបឹងត្របែក (ទទឹងប្រហែលជាង 10មែត្រ និង បណ្តោយជិត ២០០មែត្រ) ហើយបើតាមការសាកសួរទៅប្រជាពលរដ្ឋដែលនៅ​ម្តុំនោះគាត់ថា សំរាមទាំងនេះស្តុកជាច្រើនខែមកហើយ ! បើសិនជានៅតែគ្មានសមត្ថកិច្ចណាមករវល់ទៀត ពួកខ្ញុំនឹងប្រមូលយកទាំងអស់ ! សូមអគុណ !»។

ម្ចាស់គណនីរូបសង្ហាម្នាក់នេះក៏បង្ហាញជំហរយ៉ាងម៉ឺងម់ាត់ទៀតថា«ថ្ងៃទី3ហើយ ខ្ញុំក៏មិនដឹងដូចគ្នាថាត្រូវរើសប៉ុន្មានថ្ងៃទៀតទើបអស់ ! បើសិនជាអ្នកទាំងអស់គ្នានៅតែបោះសំរា​ម​ចោលទៀត ខ្ញុំសុខចិត្តលះបង់ពេលវេលាជីវិតមួយនេះដើម្បីរើសសំរាមរបស់អ្នកទា​ល់​តែអស់ »។ យ៉ាងណានេះគឺចាគំរូដ៏ល្អមួយសម្រាប់ឲ្យពលរដ្ឋខ្មែរចេះស្រលាញ់បរិស្ថាន មិនចោ​ល​សម្រាមផ្ដេសផ្ដាស់នៅតាមទីសាធារណៈ និងជួយគ្នាថែរក្សាសម្រស់បរិស្ថានឲ្យស្អាតផូរផងឡើង។

និយាយតាមត្រង់ធ្វើបាន 1% ហើយ !!សំរាមមួយថ្លុកនេះនៅក្នុងតំបន់លូមួយកន្លែងនៅម្តុំសាលាបឹងត្របែក (ទទឹងប្រហែលជាង 10មែត្រ និង បណ្តោយជិត ២០០មែត្រ) ហើយបើតាមការសាកសួរទៅប្រជាពលរដ្ឋដែលនៅម្តុំនោះគាត់ថា សំរាមទាំងនេះស្តុកជាច្រើនខែមកហើយ ! បើសិនជានៅតែគ្មានសមត្ថកិច្ចណាមករវល់ទៀត ពួកខ្ញុំនឹងប្រមូលយកទាំងអស់ ! សូមអគុណ !😊

បាន​បង្ហោះ​ដោយ Life Unlock នៅ ច័ន្ទ 4 មីនា 2019
អាថកំបាំងរបស់សំរាម

អាថកំបាំងរបស់សំរាម គឺគ្រប់យ៉ាងដែលធ្វើអោយអ្នកមានអារម្មណ៍មិនល្អ !សូមអគុណ !😊

បាន​បង្ហោះ​ដោយ Life Unlock នៅ អង្គារ 5 មីនា 2019

Comments