ភ្នំពេញ៖ ក្រោយពីតារាសម្ដែងជើងចាស់លោកយាយ ចាន់ ស៊ីផាន់ ដែលមានអាយុ៩៣ឆ្នាំបានធ្លាក់ខ្លួនឈឺធ្ងន់ចូលសង្គោះនៅមន្ទីពេទ្យមកក៏មានអ្នកសិល្បៈមួយចំនួនបានមកសួរសុខទុក្ខ ខ្លះទៀតក៏ផ្ញើជាថវិកាជូនដល់លោកយាយផងដែរ ។ដោយឡែកកាលពីថ្ងៃទី៨វិច្ឆិកានេះ តារាចម្រៀង និងសម្តែង ស៊ិន ឧត្ដមផល្លា និង ឡាយ លក្ខិណា បានមកសួរសុខទុក្ខ ដោយនាំថវិកាពីសប្បុរសជន រួមទាំងថវិការផ្ទាល់ខ្លួនបន្តិចបន្តួចយកមកជូនលោកយាយដែលកំពុងធ្លាក់ខ្លួនឈឺផងដែរ ។

ជាមួយគ្នានោះតារាចម្រៀង ស៊ិន ឧត្ដមផល្លា ដែលទើបប្រកាសថាចូលប្រឡូកក្នុងវិស័យសិល្បៈវិញជាមួយ អ្នកនាង ឡាយ លក្ខិណា បានសរសេររៀបរាប់ក្នុងហ្វេសប៊ុកឲ្យដឹងថា «ថ្ងៃនេះនាងខ្ញុំ ស៊ិន ឧត្ដមផល្លា រួមទាំងប្អូនស្រី ឡាយ លក្ខិណា បានមកសួរសុខទុក្ខលោកយាយ ចាន់ ស៊ីផាន់ ដែលជាអតីតតារាសម្ដែង ដោយបានពាំនាំថវិកាពីសប្បុរសជន រួមទាំងថវិការផ្ទាល់ខ្លួនបន្តិចបន្តួចយកមកជូនលោកយាយ» ៕