ភ្នំពេញ៖ តារាសម្ដែងសាច់សខ្ចី សម្ដីពិរោះអ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមីរូបសង្ហាលោក គឹម សីហា ត្រូវបានម​ហាជនសរសើរថា ជាប្ដីប្រពន្ធដែលមានសម្រស់ស្រស់ស្អាត មិនចាញ់គ្នា។ គួរបញ្ជាក់ផងដែរថាប្ដីប្រពន្ធតារាមួយ គូរ​​នេះ តែងតែបង្ហាញភាពផ្អែមល្ហែម និងស្នាមញញឹមដ៏មានសុភមង្គល ជូនគ្នាទៅវិញទៅមក ជារឿយៗលើប​ណ្ដា​ញ​ស​​​ង្គម ក្នុងនោះពួកគេក៏បានបង្ហោះរូបភាព ស្ដែងពីសុភមង្គល និងជីវិតគូរទៀតផង។

ចំពោះប្រិយមិត្ត ធ្លាប់តែបានឃើញប្ដីប្រពន្ធ គង់ ចាន់ស្រីមុំ គ្រងឈុតកូនកម្លោះក្រមុំ បែបប្រពៃណីខ្មែរ ប៉ុន្តែលោ​កអ្នកអាចនឹងប្លែកភ្នែកមិនខាន ពេលបានឃើញសម្រស់អ្នកទាំងពីរ ក្នុងឈុតរៀបការបែបចិន និងសំ​លៀ​កបំ​ពា​​ក់បែបបុរាណប្រពៃណីខ្មែរ។ ដូចនេះប្ដីប្រពន្ធមួយគូនេះពិតជាមានសុភមង្គលណាស់ ទោះបីជាការងារសិល្បៈ ឬក៏អាជីកម្មផ្ទាល់ខ្លួនក៏ពួកគេកាន់ដៃគ្នា ធ្វើដំណើរទៅមុខដោយស្នាមញញឹមជានិច្ច ។