ជីជីប្រតិកម្មរឿងតម្លៃខ្លួនថតកុន ៣០០០ ដុល្លារ

0
768

ពិធីការិនី​ល្បី​ឈ្មោះ​កញ្ញា ពេជ្រ សូលី​ដា ហៅ​ជីជី កំពុង​ផ្ទុះ​កំហឹង​នឹង​សារព័ត៌មាន​មួយ​ក្នុង​ស្រុក ដែល​បាន​ដក​ស្រង់​សម្តី​កញ្ញា​ដោយ​គ្មាន​ប្រភព​ច្បាស់​លាស់ រឿង​ថា​អ្នក​នាង​យក​ថ្លៃ ៣០០០ ដុល្លារ​សម្រាប់​ការ​ថត​ភាពយន្ត​នីមួយៗ។

ថ្ងៃ​នេះ​កញ្ញា​បាន Live វីដេអូ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក បក​ស្រាយ​ពី​ការ​ចុះ​ផ្សាយ​នោះ​ថា កញ្ញា​ពុំ​បាន​និយាយ​ប្រាប់​ដល់​កាសែត​ខាង​លើ​រឿង​យក​ថ្លៃ ៣ ០០០ ដុល្លារ​ក្នុង​មួយ​រឿង​នោះ​ទេ ពោល​គឺ​សម្តី​នោះ​ប្រហែល​ជា​ឮ​ពី​ខាង​ផលិតករ​តែ​ឬ​អ្នក​ណា​ម្នាក់ ដែល​ពុំ​ដឹង​ព័ត៌មាន​ច្បាស់​តែ​ប៉ុណ្ណោះ។

ពិធីការិនី​រូប​នេះ អះអាង​ថា រឿង​យក​ថ្លៃ​ប៉ុន្មានៗ​គឺ​សុទ្ធ​តែ​អាស្រ័យ​លើ​សាច់​រឿង​និង​រយៈ​ពេល​ថត​ប៉ុណ្ណោះ ព្រោះ​ខ្លះ​ជា​រឿង​ភាគ​ត្រូវ​ថត​យូរ ហើយ​ត្រូវ​ចុះ​ទៅ​តាម​ខេត្ត ដូច្នេះ​តម្លៃ​គឺ​មិន​ជាក់​លាក់​ដូច​ការ​ចុះ​ផ្សាយ​នោះ​ឡើយ។

និយាយ​ឲ្យ​ខ្លី​កញ្ញា​សូម​បដិសេធ​ទាំង​ស្រុង​​លើ​ព័ត៌មាន​រឿង​តម្លៃ​ខ្លួន​​​និង​ការ​ទាក់ទង​កូន​អ្នក​ធំ​ព្រោះ​តែ​ប្រាក់ ដោយ​ថា​វា​ជា​រឿង​មិន​ពិត​ទាំង​ស្រុង។ ពេល​នេះ​តារាស្រីរូប​នេះ​​​កំពុង​តែ​ឆេះ​ដុំ​នឹង​ការ​ចុះ​ផ្សាយ​ខាង​លើ ក៏​ដូចជា​ចង់​ដឹង​ថា​ប្រភព​ណាមួយ​ជា​អ្នក​និយាយ​រឿង​នេះ​ឲ្យ​ចុះ​ផ្សាយ ដោយ​កញ្ញា​ពុំ​បាន​ដឹង​សូម្បី​តែ​បន្តិច៕ សូម​ស្តាប់​ការ​បក​ស្រាយ​របស់​ជីជី​ដូច​ខាង​ក្រោម៖

Comments