ភ្នំពេញ ៖ តារាចម្រៀងលោក ឆន សុវណ្ណារាជ ដែលកាលពីពេលថ្មីៗនេះ បានបង្ហោះ​សា​រ​អមរូបភាពរបស់ម្តាយ កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ លោកពិត​ជាមា​ន​ក្តីបារម្ភខ្លាំង ។ ដោយឡែកនៅថ្ងៃនេះ តារាចម្រៀងដ៏មានប្រជាប្រិយភាពរូបនេះ បានប​ង្ហោះសារជាថ្មីម្តងទៀត ក្រោយពីអ្នកមានគុណរបស់លោក

បានធ្វើការវះកាត់ដោយបានជោគជ័យក្នុងសំណេររៀបរាប់យ៉ាងដូច្នេះថា «ការវះ​កាត់​បា​​នជោគជ័យ ព្រះរស់របស់កូនៗបានធូរស្រាលហើយ សូមអរគុណគ្រ​ប់យ៉ាង​នឹងសូ​ម​អរគុណដល់ពុកម៉ែបងប្អូនមិត្តអ្នកគាំទ្រទាំងអស់គ្នាដែលបានសួរសុខទុក្ខ និងជូនព​រអ្ន​ក​ម្តា​យរបស់ខ្ញុំបាទ អរគុណណាស់»។