ភ្នំពេញ៖ ក្រោយពីផ្ទុះរឿងវាយតប់គ្នារវាងកូនក្រុមរាំ ពេជ្រ សោភា និង ទេព បូព្រឹក្ស ទាំងកណ្ដាលយប់ថ្ងៃបុណ្យអុំទូកទី២នោះ ធ្វើឲ្យមហាជនជាច្រើនដឹងកាន់តែច្បាស់ថា ជាជម្លោះពិតប្រាកដមែន បន្ទាប់មានមនុស្សម្នាក់ជំនិតនឹង ទេព បូព្រឹក្ស គឺលោក ជី ដេវីត បានបង្ហោះសារប្រៀបប្រដូចហេតុការណ៍វាយតប់គ្នាទៅនឹងឈុតឆាកក្នុងបទចម្រៀងមួយថា «ជំលោះវាយតប់គ្នា កាលពីថ្ងៃបុណ្យអុំទូកនោះ មានសកម្មភាពដូចក្នុងបទចម្រៀង Look What You Made We do របស់តារាចម្រៀងអាមេរិក ថៃល័រ ស្វីត ប៉ុន្តែខុសប្លែកគ្នាត្រង់ថា មួយសម្តែង រីឯមួយទៀត វាយតប់គ្នាមែនទែន” ។ សកម្មភាពឈ្លោះប្រកែកដល់ថ្នាក់វាយតប់គ្នានោះ ត្រូវបានមហាជនទូទៅចាត់ទុកថា ជាគំរូមិនល្អដល់យុវជន ក្នុងនាមសិល្បករ សិល្បការនី ហើយទង្វើនេះទៀតសោត ទទួលរងនូវការរិះគន់យ៉ាងចាស់ដៃពីសំណាក់មជ្ឈដ្ឋានទូទៅផងដែរ ៕