ភ្នំពេញ ៖ ថ្មីៗនេះ​តារាសម្ដែង និងជាពិធីការិនី បានវោហារ​អ្នកនាង សុខ ច័ន្ទធីតា ហៅ កាតុ បាន​រំលេចកាយជាមួយទឹកដម​ថ្មីស្រឡាង ក្នុងទ្រនំថោន ជាមួយបទថ្មី «សុដន់ម៉ែ» ដែលអត្ថន័យ​ហាក់ផ្ដោ​ត​ខ្លាំង​លើ​គុណ​ដ៏ធំធេង​ចំពោះ​ម្ដាយ​ដែល​បានលះបង់​មកលើ​កូនៗ មិនដែលខ្លាច​ការឈឺចាប់នោះឡើយ។

ទន្ទឹម​នឹង​ការបង្ហាញបទថ្មី​ រំពឹង​ថាផ្ទុះ និងទទួលការគាំទ្រ​នាពេលនេះ អ្វីដែល​កាន់តែគួរ​ឲ្យចាប់អារម្មណ៍​រំលង​មិនបាននោះ តារាស្រីជាអ្នកកំប្លែង​ទើបបន្ថែមសម្រស់ទ្រូង​ហាក់​ស្អាតប្លែកជាងមុននោះ បាន​ដឹកដៃ​កូនស្រី​របស់ខ្លួន​មករួមសម្ដែង​យ៉ាង​អស្ចារ្យក្នុង​សម្លៀកបំពាក់ដែលមានពណ៌ដូចស្បែកមើលចង់ច្រឡំថាសាច់ពិត​ទៅហើយ។