ភ្នំពេញ ៖ បន្ទាប់ពីដឹកដៃភរិយាចូលរោងជ័យ មុខមេបាទាំងសងខាង កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ រួចមក តារាសម្ដែងដ៏ប៉ិនប្រសព្វ និងជាពិធីករពូកែវោហារស័ព្ទលោក ប៉ែន ចំរ៉ុង បានបង្ហោះរូបភាពអមដោយសាររៀបរាប់ ក្នុងសំណេរបែបលេងសើចដូច្នេះថា «រោងទី១បន្ទាប់ពីការហើយ ដល់ម៉ោងសន្សំវិញហើយបងបងប្អូន អើយតិកតក់ពេញបំពង់ ទុកលុយទៅដើរលេង honeymoon»។

ក្រោយឃើញបែបនេះ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេលោក កែវ វាសនា បានចូលបញ្ចេញមតិបែបចំអន់លេងថា «យីអត់សំរាកខ្លះទេអី សំខាន់ខែរងាណាហ៊ា» ក្នុងនោះផងដែរកូនកម្លោះថ្មោងថ្មី បានឆ្លើយតបសារតាមរកភូមិកូនក្មេងមិនឲ្យចាញ់ ម្ចាស់បទ កុលាបពុលដី ថា «clear ការងារចាស់ ចាំខំ អោយទាន់លោកប្អូនឯង»៕