បន្ទាយមានជ័យ៖ យុវជនបន្សាបគ្រឿងញៀនក្នុងមណ្ឌល «ជីវិតភ្នំបាក់» ស្ថិតក្នុង​ភូមិ​ភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាងចំនួន២០០នាក់ បានដេករណែលពេញបន្ទប់ រាគរូស ក្អួតចង្អុរ ស្រែកត្អូញលាន់ដូចចាបចូលសំបុក ក្រោយ​ពេលដែលបានហូបត្រសក់ផ្អ និងត្រសក់ស្រូវមានថ្នាំសម្លាប់សត្វល្អិត កាលពី​ថ្ងៃទី០១ ខែធ្នូ ម្សិលមិញនេះ ដោយត្រូវសង្រ្គោះបន្ទាន់។

យ៉ាងណាក្ដី មកដល់ថ្ងៃទី០២ ខែធ្នូ នេះ ចំនួនអ្នកពុលបានកើនដល់២១១នាក់ ដែល​មានទាំងអ្នកស្លាប់ចំនួន៤នាក់ផងដែរ។ បើតាមមន្ត្រីថ្លែងថា បុគ្គលិកពេទ្យ និងក្រុម​សង្គ្រោះកំពុងធ្វើការងារបន្ត ក្នុងនោះមួយចំនួនបានធូរស្រាល​ពីអាការៈ​ពុលជា​បណ្តើរ​ហើយ៕