ភ្នំពេញ៖ មួយរយៈក្រោយនេះតារាសម្ដែងរាងតូចច្រឡឹង មុខមាត់បែបកូនកាត់កញ្ញា ស៊ីន យូប៊ីន ហាក់ធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្រពេញចិត្តពេញថ្លើមជាខ្លាំង បន្ទាប់ពីនាងតែងតែធ្វើទង្វើសប្បុរសធម៌ជាប្រចាំ ទោះបីជាមមាញឹកក្នុងការងារសិល្បៈ ជាពិសេសនាងតែងធ្វើ បុណ្យដាក់ទានដល់ជាចាស់ជរា និងឧបត្ថម្ភសម្ភារៈមួយចំនួន ជួយក្មេងទីទ័លក្រ និងធ្វើឲ្យពួកគេមានទឹកមុខពោរពេញដោយស្នាមញញឹមថែមទៀតផង។

គួរបញ្ជាក់ផងដែរថា ទង្វើដ៏ប្រពៃនេះត្រូវបានមហាជន ផ្ទុះការកោតសរសើរមិនដាច់ពីមាត់ថា នាងនៅក្មេងខ្ចីតែមានទឹកចិត្តសប្បុរសធម៌ចេះជួយអ្នកដទៃ ដែលគ្រប់គ្នាគួរយកគំរូតាម ហើយពួកគេសូមឲ្យនាងនៅតែបន្តធ្វើទង្វើសប្បុរសធម៌នេះបន្តទៀត ដើម្បីជួយសម្រាលទុក្ខលំបាកដល់អ្នកដែលមានជីវភាពខ្វះខាត ជាពិសេសពួកគេគាំទ្រ ពេញទំហឹងចំពោះសកម្មភាពដ៏ល្អ និងទឹកចិត្តថ្លាថ្លៃរបស់នាង៕