ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ តារាសម្ដែងកញ្ញា មាន សូនីតា បានបង្ហាញអារម្មណ៍រំភើបញាប់ញ័រជាខ្លាំង ហើយបានបញ្ជាក់ថានេះជាពេលវេលា ដ៏មានតម្លៃក្នុងជីវិត ដែលនាងពុំដែលធ្លាប់គិតស្រមៃ បន្ទាប់ពីនាងមានឱកាសទទួលបានការសព្វព្រះរាជហឫទ័យ ឲ្យចូលក្រាប បង្គំគាល់ព្រះមហាក្សត្រទាំងទ្វេដោយផ្ទាល់ ក្នុងព្រះបរមរាជវាំង(ប្រាសាទខេមរិន្ទ) កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ។

ជាមួយគ្នានោះនាងក៏បាននាំយកក្រមា ចំនួន២០០០ ថ្វាយដល់ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចម៉ែផងដែរ ខណៈនាងក៏ត្រូវបានបង្ហាញជនទូទាំងប្រទេស ជាពិសេសអ្នកលេងបណ្ដាញសង្គមកោតសរសើរមិនដាច់ពីមាត់ ចំពោះការតុបតែងខ្លួនយ៉ាងសមសួន រួមជាមួយឥរិយាបទទន់ភ្លន់ថ្លៃថ្នូរបង្ហាញពីការ ការក្រាបបង្គំគោរព យ៉ាងស័ក្តិសមបំផុត ក្នុងនាមជាប្រជារាស្ត្រ និងសិល្បករខ្មែរម្នាក់ ចំពោះព្រះមហាក្សត្រ ដែលបុគ្គលគ្រប់ជាន់ថ្នាក់គួរយកគំរូតាម៕