ភ្នំពេញ៖កាលពីព្រឹកមិញនេះ អ្នកលេងបណ្ដាញសង្គមផ្ទុះការកោតសរសើរ និងពេញចិត្តពេញថ្លើមជាខ្លាំង ក្រោយឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជាលោក មិកាមិ ដែលទើបតែចូលកាន់ការងារមិនបានប៉ុន្មានខែនោះ បានបង្ហោះរូបភាពស្លៀកសម្លៀកបំពាក់ បុរាណខ្មែរយ៉ាងស័ក្ដសម ព្រមដោយទឹកមុខពោរពេញដោយស្នាមញញឹមផងដែរ។

យ៉ាងណាមិញ លោកបានរៀបរាប់ទាំងទឹកចិត្តសប្បាយរីករាយ ភ្ជាប់ដោយពាក្យពេចន៍សុំមតិយោបល់ ពីមហាជនខ្មែរយ៉ាងដូច្នេះថា «អរុណសួស្តី ជាមួយសំលៀកបំពាក់ប្រពៃណីខ្មែរលើកដំបូងរបស់ខ្ញុំ តើលោក លោកស្រី យល់យ៉ាងណាដែរ រីករាយដើមសប្តាហ៍ និងសូមមាន សំណាងល្អ»៕