ភ្នំពេញ៖ ខណៈពេលនេះមន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាង ខណ្ឌទួលគោក រូបស្រ​ស់ស​ង្ហា​ម្នាក់ កំពុងស្ថិតនៅក្នុងទ្រុងសារិកា កំដរដៃដោយខ្នោះដៃលេខ៨ ក្រោយពីប​ញ្ចេញ​ភា​​ព​ក្លាហានមិនប្រមាណច្បាប់ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ ដោយផ្ទុះអាវុធចំ​នួន៤​គ្រាប់ បណ្ដាលឲ្យអ្នកជិតខាងត្រូវជនរងគ្រោះ១គ្រាប់ចំខ្នង ។ ដែលហឹង្សាបង្កឡើង​ពី​ម​ន្រ្តីទំនើ​ងនេះ ក៏ត្រូវបានបង្ហាញការពិតថា «ផ្ដើមចេញពីរឿងជនរងគ្រោះមានចិញ្ចឹមឆ្កែ ហើយធ្លាប់ខាំជនបង្កដែលជាមន្ដ្រីនគរបាលខាងលើ»។ លោក សុខ ហេង អធិការន​គ​របា​លខណ្ឌទួលគោក បានប្រាប់បណ្ដាញព័ត៌មានថា «មូលហេតុដែលនាំឲ្យ​មានជម្លោះ​នេះ គឺផ្ដើមចេញពីសត្វឆ្កែចិញ្ចឹមរបស់ជនរងគ្រោះ ធ្លាប់ខាំមន្ដ្រីនគរបាល ហើយក៏ធ្លា​ប់​ទា​ស់ពាក្យសម្ដីគ្នាកាលពីពេលកន្លងទៅផងដែរ។

លោកអធិការបានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ មន្ដ្រីនគរបា​លប៉ុស្ដិ៍បឹ​ងសា​ឡា​​ង ឈ្មោះ សុង វិសិដ្ឋ ត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នង​កា​រដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ និងចាត់វិធានការតាមផ្លូវច្បាប់។

មន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាង ឈ្មោះ សុង វិសិដ្ឋ ត្រូវបានព័ត៌មានបញ្ជាក់ថា «បាន​ឈ្លោះ​​ជាមួយបុរសម្នាក់ រស់នៅជិតខាងគ្នា រហូតមន្ដ្រីនគរបាលខាងលើទាញកាំភ្លើង AK47 បាញ់ចំនួន៤គ្រាប់ផ្ទួនៗ ដោយ៣គ្រាប់បាញ់ឡើងលើ និង១គ្រាប់ទៀត បាញ់​ត្រូវចំខ្នងរបស់ជនរងគ្រោះបណ្ដាលឲ្យរងរបួស ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ មន្ដ្រីនគរបាលខាងលើ ក៏ត្រូវបានចាប់វាយខ្នោះភ្លាមៗ នៅកន្លែងកើតហេតុផងដែរ ដើម្បីធ្វើការសួរនាំ និងចាត់តាមនីតិវិធី៕

blob:https://www.youtube.com/27160e73-99df-4caa-b166-bda014b8b0dd