ភ្នំពេញ៖ បុរសជនជាតិឥស្លាមម្នាក់រំភើបស្ទើរហោះផុតពីដី និងស្ទើរតែនឹកស្មានមិនដល់ ស្របពេលដែលកំពុងតែជួបទុក្ខឪពុកឈឺធ្ងន់ត្រូវសង្រ្គោះបន្ទាន់ ពុំមានប្រាក់សម្រាប់​ថ្លៃព្យា​បាល សម្រេចចូលខមិនមិនសង្ឃឹមជួបផ្ទាល់ ហ្វេសប៊ុកវីរៈបុរសកម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បានប្រោសឱ្យយកមកព្យាបាលដោយមិនគិតថ្លៃ ថែម​ទាំងបាន​សម្ដេចចុះមកជួប សួរសុខទុក្ខផ្ទាល់។

ដោយបុរសជនជាតិឥស្លាមខាងលើមានគណនីហ្វេសប៊ុកឈ្មោះ Azii kps បានទទូច​អង្វរយ៉ាងដូច្នេះថា «សម្តេចពុកជាទីគោរព ឪពុករបស់ខ្ញុំមានជំងឺបេះដូងរីក និងរលាក​សួត មន្ទីរពេទ្យតាមខេត្តចង់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត តែគ្មានថវិកា មិនហ៊ានទៅទេ សូមសម្តេចមេត្តាករុណាផងបាទ»។

ភ្លាមនោះ សម្ដេចក៏បានឆ្លើយតបវិញទាំងក្ដីសន្ដោសប្រណីយ៉ាងដូច្នេះថា «ពេទ្យ​កាល​ម៉ែតនឹងទាក់ទងទៅយកមកព្យាបាលជូនដោយមិនបាច់បង់ថ្លៃទេ»។ ទន្ទឹមនោះដែរ បុរសដដែលក៏បានបង្ហោះសាររៀបរាប់ទាំងទឹកភ្នែករំភើប ឪពុកបានមកដល់មន្ទីពេទ្យ ព្រមទាំងបានសម្តេច អញ្ចើញសួរសុខទុក្ខដោយផ្ទាល់ មានទាំងប្រាក់​ឧបត្ថម្ភ​៣០០០​ដុល្លារផងដែរ៕