សៀមរាប ៖ ឧបទ្ទវហេតុដ៏រន្ធត់បាក់ប្លង់សេនៅក្នុងទឹកដីខេត្តសៀមរាប កាល​ពីម្សិល​មិញនេះ ដែលបានសម្លាប់មនុស្សប្រុសរហូតដល់ទៅ៤នាក់ និងរបួស​ជាង១០នាក់​មានទាំងព្រះសង្ឃ។

ទន្ទឹមនឹងនោះដែរ មហាជនស្ទើរតែស្លុតចិត្តស្រក់ទឹកភ្នែក បន្ទាប់ពីបានឃើញទិដ្ឋភាព​សាក​សពជនរងគ្រោះទាំងបួននាក់តម្រៀបក្បែរគ្នា និងកំពុងតែដឹកបញ្ចូលតាម​ឡាន​ពេទ្យ ​សាមុយ ទៅកាន់ស្រុកកំណើត នៅតាមបណ្ដាខេត្តផ្សេងគ្នា​ដើម្បីធ្វើបុណ្យតាម​ប្រពៃណី ដែលក្នុងនោះ មាននៅខេត្តស្វាយរៀង ត្បូងឃ្មុំ និងខេត្តកណ្ដាល៕

បាន​បង្ហោះ​ដោយ កូន ខ្លាតូច នៅ ច័ន្ទ 2 ធ្នូ 2019