ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ សមាគមសិល្បករខ្មែរ និងសមាគម​មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានចូលរួមលើកទឹកចិត្តជនពិការជាង៥ពាន់នាក់ ក្នុងទិវាជនមានពិការភាពកម្ពុជាលើកទី២១ និងអន្តរជាតិទៅ៣៧ ក្នុងប្រធានបទ «លុបបំបាត់ឧបសគ្គរារាំងជនមានពិការភាព ដើម្បីសង្គមមួយប្រកបដោយបរិយបន្ន» ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។