សៀមរាប ៖ កាលពីល្ងាចម្សិលមិញនេះ មានឧបទ្ទវហេតុដ៏រន្ធត់មួយកើតឡើង ករណីបាក់រលំអគារការដ្ឋានសាងសង់សាលាធម្មសភានៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បណ្ដាលឲ្យ ស្លាប់៣នាក់ រងរបួស់ធ្ងន់៣នាក់ និងរបួសស្រាល១០នាក់។

យ៉ាងណាមិញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានបង្ហាញអារម្មណ៍សោកស្ដាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារសពជនរងគ្រោះ ក្នុងនោះផងដែរ សម្ដេចតេជោ បានផ្ដល់ប្រាក់ឧបត្ថម្ភដល់អ្នកស្លាប់ក្នុងម្នាក់ចំនួន ២០ លានរៀល និងអ្នកដែលរងរបួសធ្ងន់ក្នុងម្នាក់ចំនួន៣លានរៀលផងដែរ៕