កំពង់ស្ពឺ ៖ កាលពីម្សិលមិញនេះ មានហេតុការណ៍កយរឲ្យរន្ធត់មួយកើត ឡើងករណីបុរសម្នាក់កាន់ធុងស្ពេត្រូ ដើរទៅស្រែដើម្បីបាចត្រីស្រាប់តែអកុសលចង្រៃ មេគោទើបកើតកូន ស្ទុះមកជល់ ថែមជាន់ពីលើបណ្ដាលស្លាប់យ៉ាងអណោចអាធម្ម រឿងរ៉ាវខាងលើកើតឡើង ស្ថិតក្នុងភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឪរ៉ាល់។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ៅ ហេង ភេទប្រុស អាយុ៦១ឆ្នាំ មុនកើតហេតុ ជនរងគ្រោះបានកាន់ធុងស្ពេត្រូ បំណងទៅបាចត្រីក្រោយផ្ទះអ្នកជិតខាង លុះដើរមិនទាន់ដល់ផង ស្រាប់តែមេគោញីទើបកើតកូននោះ ស្ទុះមកជល់គាត់ ហើយថែមទាំងរត់ជាន់ពីលើបណ្ដាលឲ្យជនរងគ្រោះស្លាប់យ៉ាងសង្វេគតែម្ដង ៕