កណ្ដាល៖ ស្ទើរតែមិនអាចទប់ទឹកភ្នែក នឹកគិតអាណិត ស្របពេលដែលគណនីហ្វេសប៊ុកឈ្មោះ SokLeng Lim បានបង្ហោះរៀបរាប់ភ្ជាប់ទាំងរូបភាពគួរស្រណោះ លោកតាវ័យជាង៨០ឆ្នាំខំប្រឹងធាក់កង់រាប់គីឡូដើម្បីលក់អង្រឹងក្រណាត់ យកប្រាក់ចិញ្ចឹមក្រពះនិងយាយកម្សត់ដែលរស់នៅក្នុងខ្ទមក្បែរដីកប់ខ្មោច ដែលសុំគេស្នាក់អាស្រ័យ ស្ថិតក្នុងភូមិសំរោង ស្រុកពញ្ញាឮ ខេត្តកណ្ដាល។
ដោយប្រភពខាងលើបានឱ្យដឹងយ៉ាងដូច្នេះថា «លោកតា ក្រីក្រ ដើរលក់អង្រឹងនៅម្តុំផ្សារឧត្តុង្គ ឈ្មោះ តា ហុង អាយុ៨២ឆ្នាំ រស់នៅតែ២នាក់ តាយាយ មិនមានកូនចៅទេ ព្រោះយាយឈឺ តាត្រូវដើរលក់អង្រឹងដើម្បីបានប្រាក់ចិញ្ចឹមជីវិត និងទិញថ្នាំអោយយាយសព្វថ្ងៃលោកតារស់នៅភូមិសំរោង ស្រុកពញ្ញាឮ ខេត្តកណ្តាល រាល់ថ្ងៃលោកតាដើរលក់អង្រឹងនៅម្តុំផ្សារឧត្តុង្គ នៅវត្តប្រាំង»៕