ភ្នំពេញ ៖ លោកយាយ កែវ សេដ្ឋា ជាតារាចម្រៀង និងល្ខោនបាសាក់ជើងចាស់ ដែលបច្ចុប្បន្ន​លោក​យាយ​មានអាយុ ៨២ឆ្នាំហើយ និងមានជំងឺប្រចាំកាយទឹកនោមផ្អែម, រលាកទងសួត, និងលើស​ឈាមបា​ន​ទទួល​ការឧបត្ថម្ភពី សមាគម មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ។

សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ក៏បានថ្លែងអំណរគុណ​ដល់សប្បុរសជនទាំងអស់​ដែល​បាន ជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» ជាពិសេស​គោរពថ្លែងអំណរគុ​ណដល់​សម្តេ​ចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ ក្នុង១​ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ ។ អ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា ហុងពីវ អគ្គនាយក បុរីពិភពថ្មី ដែលបានឧបត្ថម្ភថវិកាក្នុងមួយនាក់ ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ ដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា។