ភ្នំពេញ៖ តារាចម្រៀងស្រីដែរកំពុងតែមានភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងស្រទាប​យុវ​វ័​យ កញ្ញា យូរី បានធ្វើរឿងដ៏ប្រពៃមួយ ដែលកញ្ញាមិនធ្លាប់ធ្វើពីមុនកម ហើយក៏ធ្វើឱ្យម​ហា​ជនជាច្រើន ស្ងើចសរសើរតៗគ្នា ពីទឹកចិត្តក្នុងការចេះជួយគ្នាក្នុងគ្រាលំបាក។

កញ្ញា យូរី បាននាំយកសម្ភារ និងថវិកាបន្តិចបន្តួចចែកជូន គ្រួសារក្រីក្រដែល​កំពុងជួ​ប​ការ​លំបាកប៉ុន្មានគ្រួសារ ក្នុងនោះក៏មានអ្នកចូលរួមឧបត្ថម្ភជាច្រើនអ្នកទៀតផងដែរ ដើ​ម្បីឱ្យ​កញ្ញា យូរី យកសម្ភារ និង ថវិកា ទាំងនោះចែកជូនពុកម៉ែបងប្អូនដែល​មានការ​លំ​បា​ក។ ក្រៅពីការសិល្បៈ កញ្ញា យូរី ក៏ឆ្លៀតពេលចូលរួមដល់សង្គម ដើម្បីបង្ហាញទឹ​កចិ​ត្ត​ក្នុ​ងការចេះស្រឡាញ់គ្នា ចេះជួយគ្នាក្នុងគ្រាលំបាក ទាំងនេះហើយ ដែលធ្វើ​ឱ្យប្រិ​យមិ​ត្ត​ដែលជាហ្វេនរបស់កញ្ញាជាច្រើនគាំទ្រទង្វើរបស់គាត់៕