ភ្នំពេញ ៖ តារាចម្រៀងស្រី ដែលទើបតែបានចូលរោងការកាលពីថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅនេះ គឺអ្នកនាង សួស វីហ្សា និងស្វាមី លោក ថមមី បានរៀបចំឡើង យ៉ាងអធិកអធម្ម ដោយមានអ្នកសិល្បៈជាច្រើនចូលរួមអបអរដល់គូស្វាមីភរិយា​ថ្មីមួយ​គូនេះនៅក្នុងថ្ងៃពិសេស ក្រោយបានតស៊ូស្រលាញ់គ្នាអស់ពេលជាច្រើនឆ្នាំមកនេះ។

យ៉ាងណាមិញនៅថ្ងៃនេះផងដែរ អ្នកទាំងពីបានបង្ហោះសារអមជាមួយរូបភាព ដំណើ​រ​កំ​សា​ន្តលក្ខណៈគ្រួសាររបស់ ថមមី និងវីហ្សា ដោយក្នុងសំណេរបានសរសេររៀបរាប់ថា «ថ្ងៃ​នេះ ខ្ងុំបាទនាំភរិយារបស់ខ្ញុំ និងក្រុមគ្រួសារទៅលេងកម្សាន្ត នៅកោះឋានសួគ៌ ស​មុ​ទ្រ ក្រុង ព្រះសីហនុ»។