រតនគិរី៖ តារាសម្ដែងជើងចាស់រូបស្រស់ ហៅកំលោះវ័យជ្រេរ ទេព រិនដារ៉ូ កាល​ពីថ្ងៃទី០២ ខែវិច្ឆិកា ម្សិលមិញនេះបានបង្ហោះវីដេអូឃ្លីបមួយ បង្ហាញ​ពីអា​រម្មណ៍​ស្រស់​ស្រាយសប្បាយគ្មានហ្មង ពេលបានទៅដល់កន្លែងត្រជាក់ស្រស់ត្រកាល បានទៅហើយជាប់ចិត្តមិនចង់ត្រឡប់ ក្នុងទឹកដីព្រៃភ្នំគ្រប់គ្នាធ្លាប់តែឮ «បឹងកន្សែង» ខេត្តរតនគិរី។

ទន្ទឹមនឹងនោះ តារាសម្ដែងជើងចាស់រូបនេះ ក៏បានរំលេចន៍ពាក្យពេចន៍ ស្ញើចសរសើរ លាន់មាត់ស្ងប់ស្ញែងពីវប្បធម៌ខ្មែរដ៏សម្បូរបែបនៃជនជាតិដ់មភាគតិច ព្នង ទំពួន និងគ្រឹង ដែលបានថែរក្សា ព្រមទាំងបានផ្ដែផ្ដាំយើងគួរនាំគ្នា​ថែរក្សា​ប្រពៃ​ណីទាំង​នេះឲ្យនៅគង់វង្ស ព្រោះកេរ្ដិ៍តំណែលសំខាន់ណាស់​សម្រាប់ភាព​រីកចម្រើនរបស់​យើងដែរ៕

ខ្ញុំមិនដឹងថាកាន់តែពិបាកចឹងសោះ ទាំងការរៀនបង្ហោះ Drone ឬរៀនត្បាញសម្លៀកបំពាក់សម្រាប់ខ្លួនខ្ញុំ! ប៉ុន្តែសម្រាប់ខ្ញុំ និងប្អូនប្រុស វិសាល នេះពិតជាពិសេសណាស់ដែលបានយល់ដឹងពីវប្បធម៌ខ្មែរដ៏សម្បូរបែបនៃជនជាតិដើមភាគតិច ព្នង ទំពួន និង គ្រឹង! យើងពិតជាស្ងប់ស្ងែងចំពោះពួកគាត់ជាខ្លាំង ហើយយើងគួរតែនាំគ្នាថែរក្សាប្រពៃណីទាំងនេះឲ្យនៅគង់វង្ស ព្រោះកេរដំណែលសំខាន់ណាស់សម្រាប់ភាពរីកចម្រើនរបស់យើងដែរ។ សូមទស្សនាដំណើរផ្សងព្រេងរបស់យើងនៅខេត្តរតនគិរីក្នុងកម្មវិធី “បងធំ ប្អូនប្រុស” នាំមកជូនជាពិសេសដោយស្រាបៀរ អង្គរ។

បាន​បង្ហោះ​ដោយ Tep Rindaro នៅ អាទិត្យ 1 ធ្នូ 2019