មានទឹកចិត្តណាស់៖ បវរកញ្ញាភព​ផែ​ន​ដីមកដល់ខ្មែរឆ្លៀតទៅសួរសុខទុ​ក្ខប​​ងប្អូនជនពិការទៀត

0
195

ភ្នំពេញ៖ លើបណ្ដាញសង្គម លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការ​នា​​រីបានរំលេចរូបភាពបវរកញ្ញាភពផែនដីជនជាតិបរទេសរួមទាំងបងប្អូនជនពិការភ្នែ​ក​​ជាច្រើនអ្នកដែលចាំទទួលយ៉ាងកក់ក្ដៅរហូតធ្វើឲ្យនាងពោលឡើងថា « ខ្ញុំចង់ឲ្យភ្នែករបស់ខ្ញុំទៅពួកគាត់ទាំងអស់គ្នា !!»។

ដោយរំលេចឡើងពីទឹកចិត្តអាណិតស្រលាញ់បងប្អូនខ្មែរនេះលោក ជំទាវ ក៏បន្ថែមឲ្យដឹងទៀតថា«ខ្ញុំប្រាប់បវរកញ្ញាថា ហុចឲ្យដល់ដៃគាត់ ទើបគាត់ដឹង ក្រោយហុចផ្លែឈើនិងថវិ​កា​​ដល់ដៃជនពិការភ្នែករួច គាត់ជូតទឹកភ្នែក អួលដើមក ប្រាប់ខ្ញុំថា «ខ្ញុំចង់ឲ្យភ្នែករប​ស់​​ខ្ញុំទៅពួកគាត់» ។ ឥឡូវគាត់ចេញទៅប្រទេសថៃហើយ លើកក្រោយគាត់នឹងមក​លេ​ង​បងប្អូនដែលមានពិការភាពភ្នែកទៀត។

សូមគោរពអរគុណម៉ែ វណ្ណ លុយ និងស្វាមី ដែលជូនពួកគាត់មកសួរសុខទុក្ខកូនក្មួយ !!»។ ជំនួបទឹកចិត្តបង្ហាញក្ដីស្រលាញ់ និងចែករំលែកទានដល់បងប្អូនជនពិការពីបវរកញ្ញភពផែនដីរូបនេះហាក់ធ្វើអោយបណ្ដាអ្នកលេងបណ្ដាញសង្គម ក៏ដូចជាអ្នកសិល្បៈ និងអ្នកគាំទ្រ សម្ដែងនូវទឹកចិត្តកោតសរសើរមិនដាច់ពីមាត់តែម្ដង។

Comments