អាចារ្យធំ បានជួប តាចាប៉ី ងងឹតភ្នែ​ក​ ជីវភាពតោកយ៉ាក ច្រៀ​ង​សុំ​តា​​មរ​ម្ម​ណី​ដ្ឋាន សុំអង្វមហាជនជួយ(មានវីដេអូ)

0
339

ភ្នំពេញ៖ មរតកនៃទម្រង់សិល្បៈតន្ត្រីចាប៉ីដងវែងខ្មែរ ដែលទើបមានការដាក់បញ្ចូលជាបេតិកភណ្ឌនៃអង្គការយូណេស្កូ បច្ចុប្បន្នកំពុងមានការធ្លាក់ចុះជាខ្លាំងក្នុងការបន្តអភិរក្សវប្បធម៌ខ្មែរមួយនេះ ខណៈអ្នកសិល្បៈចាស់ៗមានជំនាញលេងចាប៉ីបែរត្រូវលេងតាម​ដង​ផ្លូវសុំលុយចិញ្ចឹមក្រពះទៅវិញ។

ដោយមើលឃើញការបាត់បង់ និងចង់បំផុសគំនិតដល់យុវវ័យខ្មែរជំនាន់ក្រោយៗឲ្យចាប់អារម្មណ៍ជួយគ្នាអភិរក្សនោះ នៅថ្ងៃទី១៤ ខែមិនា នេះលើបណ្ដាញសង្គម អាចារ្យធំ នគររាជ រំលេចកំពាព្យបង្កប់ន័យថា«សម្រាកចុះណាតាកម្សត់ តាហត់អត់ឃ្លានសុំទានគេថ្ងៃក្ដៅដល់ម៉្លឹង ប្រឹងបំពេរបំពេញចិត្តគេស្មូតអង្វរ។ តាលែងចង់ល្បីចាប៉ីចាស់ សុំត្រឹមប្រាក់ខ្លះគ្រាន់បន្ត បន្ទោសលោកណាបើតាក្រ ចាប៉ីត្រដរតស៊ូរស់»។

សារស័ព្ទលើកឡើងក្នុងន័យដាស់ស្មារតីកូនខ្មែរឲ្យជួយគ្នាអភិរក្សសិល្បៈកម្រនេះ ក៏ពោលបន្ថែមថា«បេតិកភណ្ឌ វ័ន្តធូខ្រាយ (want to cry) មហាសោកស្ដាយក្លាយរងគ្រោះ ចាប៉ី​កេរ​ជាតិឃ្លាតកិត្តិយស អាប់ឈ្មោះដេកថ្ងូរអាសូរក្រៃ។ ចាប៉ីសុំទានមានហែរហូ ផ្លុំខ្លុយកូតទ្រប្ដូរកម្រៃ បុរាណអត់ឆាកតោកយ៉ាកក្រៃ គេផ្អើលសម័យថ្លៃដុល្លារ។ បើមិនរលាយទើបចម្លែក សម្រែកវប្បធម៌ញ័រឱរា មានមាសអត់ថែប្រែសាវតា ទៅជាយ៉ាងណាបើយ៉ាងហ្នឹង? ទៅជាយ៉ាងណាដូនតាអើយ»?។

ក្រោយការលើកឡើងរបស់ ឌីជេ អាចារ្យធំ ក៏មានអ្នកគាំទ្រម្នាក់ចូលខមិនភ្លាមថា«ចង់អោយមានសមាគម ឬមណ្ឌលចាស់ជរាសម្រាប់ពុកម៉ែដែលគ្មានកូនចៅសាច់ញាតិ ឬត្រូវគេបោះបង់ចោល បើសិនជាមានខ្ញុំនឹងបរិច្ចាគលុយផ្ទាល់ខ្លួនរបស់ខ្ញុំបន្តិចបន្តួចជារៀងរាល់ខែ»។

បាន​បង្ហោះ​ដោយ អាចារ្យធំ នគររាជ នៅ ពុធ 13 មីនា 2019

Comments