ដឹង មាន សូនីតា ទៅដ ល់ជ ប៉ុន ជួ បអ្វី ហើយនាងភ័យខ្លាំងទេ

0
92

ជប៉ុន៖កាលពីពេលថ្មីៗនេះដែរ កញ្ញា មាន សូនីតា បានធ្វើដំណើរទៅកាន់ប្រទេស ជប៉ុ​ន​ តារាសម្តែងស្រីដែលរូបសម្រស់សោភារូបនេះ ក៏បានឆ្លៀតឧកាស និងពេ​លវេលា​យ៉ា​ងមានតម្លៃបស់ខ្លួន ផ្តិតយករូបភាពស្អាតៗ ជាច្រើនដើម្បីទុក ជាអានុស្សាវរីយ៍ ក្នុងពេ​ល​ត្រឡបមកប្រទេសកមណើររបស់ខ្លួនវិញ។

ដោយឡែកក្នុងកាធ្វើដំណើរទៅកាន់ ប្រទេស ជប៉ុន លើកនេះ របស់កញ្ញា មាន សូនីតា ពិត​ជាមានការភ្ញាក់ផ្អើខ្លាំងណាស់ ដោយតារាសម្តែងស្រីដ៏ល្បីឈ្មោះរូបនេះ បាន​នាំ​អា​រម្មណ៍ទស្សនិកជន និងអ្នកគាំទ្ររបស់ខ្លួន​ ទស្សនា​នូវ​ទិដ្ឋភាព​មនុស្សយន្តរបស់​ជប៉ុន​ ដោយប្រទេសនេះ​ បាន​ប្រើនូវ​បច្ចុប្បន្ន​វិទ្យា​ដ៏ទំនើប​ ​ដោយបានយក​តុក្កតារូបរាងមនុស្ស​ ម​​កធ្វើការ​ជំនួស​មនុស្ស​ទៅវិញ​។

នៅក្នុងនោះផងដែរ កញ្ញា មាន សូនីតា បានសម្តែងនូវអារម្មណ៍ភ័យខ្លាច និងភ្ញា​ក់ផ្អើ​ល​ជា​​ខ្លាំង ដែលស្ទើតែមិនគួឲ្យអាចទៅរួច ថែមទាំងមានភាពអស្ចារ្យ បែប​នេះ​ទាល់​តែ​សោះ​​ ព្រោះ​តុក្តតា​មនុស្ស​នេះ​ អាចនិយាយ​បានច្រើន​ភាសាណាស់​ អាស្រ័យ​ទៅលេី​ការកំ​ណត់របស់មនុស្ស​ ក៏ដូចជា​តម្រូវ​ការ​អតិថិជន​របស់​ខ្លួន​។

សាហាវណាស់ ទាយមើលខ្ញុំជួបអីថ្ងៃនេះ គេលែងជួលមនុស្សអស់ហើយ 🤒🤒

បាន​បង្ហោះ​ដោយ Mean Sonyta នៅ អាទិត្យ 10 មីនា 2019

Comments