ដើម្បីសង្គម៖ មួន ម៉ារ៉ា បង្ហាញវត្តមានជាមួយយុវជនប្រមូលសំរាមនៅលូបឹងត្របែក

0
112

ភ្នំពេញ៖ លើបណ្ដាញសង្គមតារាចម្រៀងដ៏ល្បីកាលពីជាង ១០ ឆ្នាំមុន លោក មួន ម៉ារ៉ា ដែ​ល​ជាម្ចាស់បទចម្រៀងដ៏ល្បី មានចំណងជើងថា “កាដូឥតន័យ” បានធ្វើឲ្យអ្នកលេងបណ្ដា​ញ​សង្គមភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈលោករំលេចរូបមួយសន្លឹកជាមួយក្រុមយុវជនគំរូ នាំ​គ្នា​ប្រមូលសំរាមនៅលូទឹកស្អុយបឹងត្របែក។

ជំនួបដំណើរបង្ហាញវត្តមានចូលរួមប្រមូលសម្រាមជាមួយយុវជននៅលូបឹងត្របែក លោក មួន ម៉ារ៉ា ក៏ពោលឡើងថា«ជិះទូកលេងតាមគង្គា យុវជនគ្រប់គ្នាពុះពារដើម្បីទីក្រុងស្អាត! ថ្ងៃនេះបន្ត ថ្ងៃស្អែកបន្ត ហើយនៅតែបន្តរហូតដល់ប្រជាពលរដ្ឋយើងយល់អំពីរការចោលសំរាម»។

ដោយឃើញនូវរូបភាព និងពាក្យពេចន៍រំលេចឡើងដូចនេះ បណ្ដាអ្នកគាំទ្រជាច្រើនហាក់គាំទ្រ និងខមិនលើកទឹកចិត្តថា«សូមគាំទ្រជានិច្ច នេះបង្ហាញពីស្មារតីយុវជនខ្មែរជំនាន់ថ្មី ឲ្យតែបានធ្វើកិច្ចការណាដែលមានសារ:ប្រយោជន៍ដល់សង្គម ជាជាងនៅស្ងៀមមួយកន្លែងមិនធ្វើអ្វីសោះ»។

Comments