ចូលរួមត្រេកអរផង! បន្ទាប់ពីរៀបការបានប៉ុន្មានឆ្នាំ ចរិយា ពេជ្រ ទទួលបានចំណងដៃសមាជិតថ្មី

0
51

ភ្នំពេញ៖ បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍ និងប្រើជីវិតដ៏មានសុភមង្គលជាមួយស្វាមីអស់រយ:ពេលប៉ុន្មានឆ្នាំ ពេលនេះតារាសម្ដែងដ៏មានប្រជាប្រិយភាព ចរិយា ពេជ្រ ទទួលបានចំណងដៃយ៉ាងពិសេស គឺសមាជិកថ្មីគួរអោយស្រលាញ់ដែលទើបនឹងសម្រាលកាលពីព្រឹកមិញនេះ។

អ្វីដែលពិសេសនោះ គឺមានបងប្អូនសាច់ញាតិ និងមិត្តភក្ដិរួមអាជីបសិល្ប:ជាច្រើនបាននាំគ្នាមកសួរសុខទុក្ខ និងសម្ដែងការត្រេកអរដល់តារាសម្ដែងរូបនេះ ដែលទទួលបានសមាជិកថ្មី និងជូនពរអោយមានសុខភាពល្អផងដែរ។ ចំណែកស្វាមីរបស់អ្នកនាងវិញរំភើបជាខ្លាំង បន្ទាប់ពីបានឃើញមុខដ៏គួរអោយស្រឡាញ់របស់កូន និងមានបងប្អូនញាតិមិត្តមកសួរសុខទុក្ខច្រើន ណាមួយប្រពន្ធក៏មានសុខភាពល្អទៀត។

Comments