ភ្នំពេញ៖ ជាថ្មីម្តងទៀតក្រោយពីការផ្សព្វផ្សាយបទចម្រៀងកាលពីបុណ្យអុំទូក តារាចម្រៀងក្រមិចក្រមើម ទូច ស្រីល័ក្ខ បានបង្ហោះរូបដោះអាវលែងខ្លួនបង្ហាញរាងដ៏ស្រឡូន រួមនឹងសារផ្សព្វផ្សាយបទចម្រៀងរបស់ខ្លួនថា “បទចម្រៀងថ្មីរបស់នាងខ្ញុំ ទើបតែថតបញ្ចប់ថ្ងៃនេះ ហើយខ្ញុំជឿជាក់ថា បងប្អូនពេញចិត្តជាមិនខាន” ។ សារផ្សព្វផ្សាយដែលបានបរិយាយខ្លឹមសារបទចម្រៀងដ៏វែងអន្លាយនោះ មិនត្រូវបានមហាជនទូទៅចាប់អារម្មណ៍ទេ តែផ្ទុយទៅវិញមជ្ឈដ្ឋានទូទៅងាកទៅចាប់អារម្មណ៍រូបរាងដ៏ស្រឡូនរបស់តារាចម្រៀងរូបនេះទៅវិញ ។

ក្នុងរូបសិចស៊ីមួយសន្លឹកក្នុងចំណោមរូបប៉ុន្មានសន្លឹកផ្សេងទៀត អ្នកនាង ទូច ស្រីល័ក្ខ បានដោះអាវក្រៅចេញ នៅសល់តែអាវក្នុងរឹតដើមទ្រូងឡើងក្បឺត ងាកសំឡឹងមកមហាជនមិនដាក់ភ្នែក ធ្វើឲ្យប្រុសៗមួយចំនួនភាន់ភាំងស្មារតីរកនិយាយអ្វីមិនចេញ ។ គួរកត់សម្គាល់ថា អំឡុងពេលប៉ុន្មានខែនេះ តារាចម្រៀងអ្នកនាង ទូច ស្រីល័ក្ខ ហាក់ដូចជាយ៉ីអ៊ុនឡើងខ្ពស់គួរសម ខណៈពេលតារាចម្រៀងរូបនេះ ចេញបទចម្រៀងថ្មីៗជាច្រើន ហើយអ្វីដែលធ្វើឲ្យនាងសប្បាយចិត្តជាងនេះទៅទៀត គឺមួយរយៈនេះ នាងបានប្តីមកនៅក្បែរថ្នាក់ថ្មមទៀតផង ៕