អីយ៉ាស់៖ ដល់វេន សូដា នីតា ម្តងតើ ប្រកាសមិនខ្វល់សម្រស់មកប្រមូលសម្រាមនៅ

0
52

ភ្នំពេញ៖ រំពេចពីបានឃើញនូវរូបភាពស្ដែងឡើងលើបណ្ដាញសង្គមចែករំលែកមានការទទូចសុំកុំរើសអើង មើលងាយទៅអ្នកប្រមូលសម្រាមតាមដងផ្លូវនាង សូដា នីតា តារាសម្ដែងស្រីរូបស្រស់មួយដួងក្នុងរង្វង់សិល្បៈហាក់មិននៅស្ងៀមឡើយបង្ហាញឡើងភ្លាម​ថា​«បើនាងខ្ញុំ សូ ដានីតា ប្រើប្រាស់ជិវិតរស់នៅមួយថ្ងៃរបស់នាងខ្ញុំទៅរស់នៅបែបកម្មករប្រមូលសំរាម ដើម្បីចង់ដឹង និងបង្ហាញអំពីភាពលំបាកនៃសកម្មភាពប្រចាំថ្ងៃរបស់ពួកគាត់ តើបងប្អូនគាំទ្រទេ?»។

តែពាក្យពេចន៍លើកឡើងគួឲ្យចាប់អារម្មណ៍នោះ ក៏មានអ្នកគាំទ្រម្នាក់តភ្ជាប់ពាក្យសម្ដីនាងវិញភ្លាមថា«ម៉េចត្រូវប្រាប់គេបើ យើងចង់ធ្វើអំពើមនុស្សធម៌ មិនចាំបាច់ត្រូវការប្រាប់គេទេ ធ្វើទៅគេនឹងមើលឃើញ»។ តែយ៉ាងណាក៏ឃើញមានមហាជនជាច្រើនគាំទ្រឲ្យនាងចូលរួមចំណែកជួយសង្គម និងបង្ហាញខ្លួនឯងក្នុងរូបភាពជាអ្នកក្រថាតើវាលំបាកប៉ុណ្ណា?។

Comments