ភ្នំពេញ ៖ ប៉ុន្មានថ្ងៃមកនេះ​តារាចម្រៀង​ចាស់វស្សាក្នុងទ្រនំហង្សមាស ឆន សុវណ្ណារាជ បានជួប​នូវសេចក្ដីទុក្ខព្រួយយ៉ាងខ្លាំង ស្របពេលម្ដាយជាទីស្រលាញ់របស់ខ្លួន​ មានជំងឺត្រូវវះកាត់ ប៉ុន្តែ​អ្វី​ៗ​បានប្រែ​ស្រស់ថ្លា​មកវិញ ដោយអ្នកមានគុណ​ម្ចាស់បទ ១ខែ១០ថ្ងៃ បានទទួលជោគជ័យ​លើ​ការវះកាត់ និងព្យាបាល ក្រោមការជូនពរ​ពីមហាជន និងអ្នកគាំទ្រ​ដ៏ច្រើន​លើសលប់​។

យ៉ាងណាក្ដីនៅថ្ងៃនេះ​​អ្វីដែលគួរឲ្យកាន់តែសាទរ​មុននេះ ឆន សុវណ្ណារាជ ក៏ទទួលបានកាដូ​ធំពីហ្វេសប៊ុក ទន្ទឹមនោះសាម៉ីខ្លួន​ក៏បានថ្លែង​សារដោយរំភើបថា «ទីបំផុត​ Facebook page របស់ខ្ញុំបាន​ទទួល​  verified  ពីក្រុមហ៊ុន​ Facebook កាលពីពេលថ្មីៗនេះហើយអរគុណដល់បងប្អូនក្រុមការងារទាំងអស់ដែលបានជួយសំរួលដល់ការងារមួយនេះ នឹងសូម​អរគុណខ្លាំងណាស់ចំពោះ​បងប្អូនទាំងអស់គ្នា​ សំរាប់ការស្រលាញ់ ​និងគាំទ្រខ្ញុំបាទ​ បងប្អូនទាំងអស់គ្នាអាចតាមដាននឹងឃើញ រាល់ការងារថ្មីៗរបស់ខ្ញុំ​ បងប្អូនអាចមើលនៅក្នុង​ Facebook Page នេះបាន​ កុំភ្លេចជួយ like និង Share ផងណា អរគុណ​បាទ»។