ភ្នំពេញ ៖ កាលពីប៉ុន្មាននាទីមុននេះ នៅលើគណនីហ្វេសប៊ុកឈ្មោះ Huy Ou Dom បានបង្ហោះរឿងរ៉ាវបកអាក្រាត វែកមុខចំៗ ចំពោះអ្នកសិល្បៈម្នាក់ដែលបោកប្រាស់ទំនុកចិត្ត ព្រមទាំងលុយជិត២០០០$ រត់គេចខ្លួនបាត់ស្រមោល។

យ៉ាងណាមិញ គណនីខាងលើបានសរសេររៀបរាប់ហែកកេរ្ដិ៍ គ្មានទុកមុខ និងបង្ហាញមុខអ្នកសិល្បៈបោកប្រាស់នោះដោយសំណេរថា « អ៊ុង ម៉ារ៉ាឌី ជាតារាសំដែងភាពយន្តម្នាក់ដែលបានទៅទិញអីវ៉ាន់ពីបងស្រីខ្ញុំឈ្មោះ សាក់ គង្គា អស់ 1575$ ហើយថាទៅដកលុយនៅវីងហើយក៏គេចវេសបាត់ សូមលោកចូលខ្លួនមកដោះស្រាយជាបន្ទាន់»។

គាត់បានបន្តរៀបរាប់ក្នុងសំណេរព្រមានថា« ភស្តតាង សំលេង រូបភាព ពាក្យបណ្តឹងមានគ្រប់គ្រាន់អស់ហើយ បងស្រីគង្គាគាត់លក់ហ្គាសអោយគេ គាត់ត្រូវសងថៅកែធំទាំងស្រុង គាត់សុំតែលុយមកវិញប៉ុណ្ណោះ តែបើលោកមិនចូលខ្លួនដោះស្រាយលោកនឹងមានទោសហើយស្អុយឈ្មោះ កាន់តែខ្លាំង»៕