កណ្ដាល៖ នារីម្នាក់បានកើតទុក្ខមិនសុខចិត្ត ខំស្កាត់ពីខេត្តកណ្ដាលមកដល់ក្រុងភ្នំពេញ ដើម្បីរកអ្នកធំឱ្យ​ជួយរកយុត្តិធម៌ ត្បិតត្រូវប្រុសសាវ៉ាចំណេះខ្ពស់ បោកប្រាស់យក​ខ្លួនស្ងួន​ជាស្រី ក្រោយភ្ជាប់ពាក្យអស់រយៈពេល៣ឆ្នាំ រហូតមានកូន​ម្នាក់ទាំងមិនទាន់​រៀបការ ហើយបែរជារត់បាត់ស្រមោល រៀបការជាមួយប្រពន្ធថ្មីស្ងាត់ជ្រាប​គ្មាន​ឱ្យដំណឹងដាច់ស្រេចជាមួយនារីជាគូដណ្ដឹង។

ប្រភពពីគណនីហ្វេសប៊ុក San Prum បានឱ្យដឹងយ៉ាងដូច្នេះថា « នៅវេលាតសៀល ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ សកម្មជនហ្វេសប៊ុក យើងបានជួបយាយ និងចៅស្រីម្នាក់ នៅសួនច្បារមុខស្ថានទូតបារាំង ដែលបានស្កាត់ពីខេត្ត មករកអ្នកធំនៅភ្នំពេញឲ្យជួយ ករណីដែលចៅស្រីគាត់ ត្រូវបានអតីតប្តីអត់ខាន់ស្លា បោះបង់ចោល មិនផ្តល់អាហារ​កិច្ចចិញ្ចឹម​កូន​តាមបង្គាប់តុលាការ ហើយនឹងរៀបការប្រពន្ធថ្មី នៅភូមិស្រះព្រីង ស្រុក​បាយ ខេត្តកំពង់ចាម នៅថ្ងៃទី៨ខាងមុខនេះ ក្នុងពេលដែលសាលក្រម សាលាដំបូងខេត្តកំពង់ចាម មិនទាន់ចូលជាស្ថាពរ»៕

បាន​បង្ហោះ​ដោយ San Prum នៅ ព្រហស្បតិ៍ 5 ធ្នូ 2019