ស្ទឹងត្រែង ៖ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ ស្ថិតក្នុង ភូមិថ្មលាត សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង កងកម្លាំងសមត្ថកិច្ចចុះឃាត់ជនសង្ស័យម្នាក់ភ្លាមៗ ក្រោយទទួលបានពាក្យបណ្ដឹងពីម្ដាយជនរងគ្រោះវ័យ១៣ឆ្នាំ ពាក់ព័ន្ធករណីពូបង្កើតចិត្តតិរច្ឆាន ចាប់រំលោភសេពសន្ថវៈលើក្មួយស្រីអស់រយៈពេលជិត៦ឆ្នាំ ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សែន វី ភេទប្រុស អាយុ៤១ឆ្នាំ ត្រូវជាពូបង្កើតរបស់ជនរងគ្រោះ តាមសម្ដីជនរងគ្រោះបានឲ្យដឹងថា គេបានរស់នៅជាមួយជនសង្ស័យដែលត្រូវជាពូ និងប្រពន្ធតាំងពីណាស់មកហើយ លុះខ្លួនមានអាយុ៧ឆ្នាំ ពូចិត្តស្មោគគ្រោកនេះបានរំលោភខ្លួនរហូតដល់អាយុ១៣ឆ្នាំ ហើយគំរាម មិនឲ្យប្រាប់អ្នកណាទេ តែដោយទ្រាំនឹងភាពឈឺចាប់ចំពោះទង្វើល្មោភកាម របស់ពូថោកទាប មិនបានទើបសម្រចទម្លាយរឿងប្រាប់ដល់ម្ដាយមីង ហើយលឺដល់ម្ដាយបង្កើតទើបឈានដល់ការដាក់ពាក្យបណ្ដឹង និងឃាត់ខ្លួនជនសង្ស័យតែម្ដង។