ដើម្បីក្រពះ ៖ ទោះគ្មានជំនាញ​សុខ​ចិត្តស៊ីឈ្នួលដោះមីន បែរជួប​គ្រោះ​ស្លាប់មួយរំពេច

0
112

ឧត្តរមានជ័យ ៖ រឿងរ៉ាវមហាអាសូរ​ខណៈដែលមនុស្ស២នាក់​បានក្លាយជាសាកសព​មួយរំពេច និងម្នាក់គ្មានរបួស​ នៅរសៀលថ្ងៃទី១៤ មីនា នេះក្រោយអ្នកទាំង​៣​ទៅ ស៊ីឈ្នួលបោសសំអាតគ្រាប់មីនលើដីចម្ការរបស់ ឈ្មោះ មាន សីហា នៅចំណុចផ្លូវបារាំង ភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ។

ប្រភពបានឲ្យដឹងថា ជនរងគ្រោះស្លាប់ទី១-មានឈ្មោះ ហុក រ៉ាឆាន់ អាយុ១៨ ឆ្នាំរស់នៅ ភូមិព្រះអណ្តូង ឃុំស្តុកប្រវឹក ស្រុករុក្ខរី ខេត្តបាត់ដំបង​ , ទី២-ឈ្មោះ មៅ កំសត់ ប្រុស អាយុ ២០ឆ្នាំ ​ រស់នៅ ភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ និង ទី៣- ឈ្មោះ តែម ប៊ុនធីម អាយុ៤៩ឆ្នាំ នៅភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ ពុំរងរបួសនោះទេ។

ប្រភពពីទំព័រហ្វេសប៊ុករបស់ឯកឧត្តម ហេង រតនា នាយកមជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មី​នកម្ពុជា( CMAC )បានបង្ហោះភ្ជាប់រូបភាពព្រមសារសោកស្តាយថា « នេះជា​សោក​​វិនាស​កម្ម​​មួយ ​និង សូមចូលរួម​រំលែកទុក្ខដ៏​ក្រៀម​ក្រំបំផុត! សូមអំពាវនាវ​ដល់បងប្អូន​ប្រជាព​លរដ្ឋ​ចៀសវាង​ដាច់ខាតកុំប្រកបមុខ​របររកស៊ី​ដោះមីន ដោយគ្មាន​ការហ្វឹកហ្វឺននិង សម្ភារ​បច្ចេក​ទេសត្រឹមត្រូវ​ ហើយមុខរប​របែបនេះជាទង្វើខុសច្បាប់ និង ប្រថុយប្រថាន​ជីវិតខ្លួន​ឯង»។

Comments