ភ្នំពេញ ៖ នៅមុននេះបន្តិចនៅលើទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះឲ្យដឹងយ៉ាងដូច្នេះថា «សូមជំរាបជូនបង​ប្អូនជនរួម​ជាតិជាទីគោរពស្រឡាញ់ថា ចំណូលដែលសប្បុរសជនចូលរួមដើម្បី ធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែតររហូត ព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០១៩នេះមានចំនួន 70,191,994ដុល្លារនិងប្រាក់រៀល ចំនួន32,110000រៀល។ បើគិតទាំងថវិការ៣០​លានដុល្លារ​របស់រាជរដ្ឋាភិបាលផង ចំនួនទឹកប្រាក់ឡើងដល់ជាង១០០លាន ដុល្លារដែលធ្វើឱ្យយើងមានលទ្ធភាព រៀបចំមន្ទីរពេទ្យកាល់ម៉ែតឱ្យក្លាយ ទៅជាមជ្ឈមណ្ឌលពហុបច្ចេទេស សម្រាប់ការពិនិត្យព្យាបាលជូនប្រជាជន យើងឱ្យកាន់តែមានប្រសិទ្ធភាព»។

សម្ដេចក៏បានបន្តទៀតថា «ខ្ញុំសូមអរគុណចំពោះសប្បុរសជនទាំង អស់ដែលចូលរួមបរិច្ចាគដើម្បីសង្រ្គោះ ជិវិតមនុស្សតបតាមការអំពាវនាវរបស់ខ្ញុំ។ នាមសប្បុរសជននឹងផ្សាយជូនតាមបណ្តាញព័ត៌មានហ្វ្រេសញូស៍»៕