ដាច់ចិត្តម្ល៉េះលោកអើយ ៖ ឪពុក​បង្កើតវាយកូនខ្លួនឯងស្លាប់ គ្មាន​អាសូរតំណក់ឈាម

0
766

ភ្នំពេញ ៖ រឿងរ៉ាវពិត​ជីវិត​ក្មេងតូចម្នាក់ត្រូវស្លាប់​ឃ្លាតម្តាយ និងគ្រួសារ ដោយស្នាដៃ​ឪពុកខ្លួន​ឯង​ ត្រូវបានម្ចាស់គណនីឈ្មោះ Ean Koem Sok រៀបរាប់ឲ្យដឹង​ទាំងកំហឹងខឹង​ឆួល​ក្តៅរោលរាលពេញមុខថា «បុរសចិត្តសាមាន្យ ដាច់ចិត្តវាយ​កូនខ្លួនឯង​ឈឺរហូត​ដល់​ស្លា​ប់ កាលពីថ្ងៃទី១៣ មីនា នៅរាជធានីភ្នំពេញ»។

សារខ្លីរ៉ាយរ៉ាប់ប្រាប់ហេតុ​ មិនបានបង្ហាញអត្តសញ្ញាណនេះ បានធ្វើឲ្យ​មហាជន​ផ្ទុះ​នូវ​ក្តី​ភ្ញាក់ផ្អើលព្រម​ដោយក្តីអាណិតអាសូរក្មេងតូច​មិនទាន់ដឹងក្តីរូបនេះ​ដែលកើតមក​ជួប​ឪពុក​ចិត្ត​តិរច្ឆាន  ទន្ទឹមមូលហេតុឈានដល់ហិង្សានេះមិនទាន់មានប្រភពបញ្ជាក់ច្បាស់​នៅឡើយ ខណៈម្ចាស់គណនីឈ្មោះ Meardey Koch បានខមិនដោយសម្តី​គ្មានអត់​ឱនថា «រូបរាងជាមនុស្ស តែសណ្តានជាតិរច្ឆាន តុលាការមិនត្រូវលើក​លែងដាច់​ខាត​»។ ស្រប​ពេល​​ដែល​ម្ចាស់គណនីមួយទៀត​បានចេញមកបញ្ជាក់ថាជនដៃដល់ខាងលើ​មានកូន​២នាក់ប្រុស១ស្រី១ តែកូនដែលស្លាប់នេះគឺជាកូនប្រុសបង។

Comments