អត់ខ្លាចអភិក្រមទី៥ទេអី? ៖ ស្នង​ការ​ខេត្តស្វាយរៀង ល្បីទាំងពុក​រលួយ ទាំងធ្វើបាបរាស្រ្ត

0
811

ស្វាយរៀង ៖ រឿងរ៉ាវ​ធំក្លិនឈួល​ចំពោះលោក កឹង ឃន ត្រូវគេស្គាល់ថាជាស្នងការ​នគរ​បាល​ខេត្តស្វាយរៀង ដោយត្រូវ​នគរបាល និងពលរដ្ឋបានប្រាប់ឲ្យដឹងថាលោក​បាន​រំលោភ​​អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​របៀង ៩កន្លែង​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ខាង​កើត​មួយ​នេះ ថែមទាំងបាន​បញ្ជូន​សាច់​ញាតិ​ឲ្យ​ទៅ​គ្រប់គ្រង​ច្រក​របៀង​គ្រប់​ច្រក ដើម្បី​ចាំ​ទទួល​លុយ​​ពី​ឈ្មួញ​ជន​បរទេស​នាំ​ទំនិញ​ខូច​គុណភាព​ចូល​ដោយ​សេរី គ្មាន​ការ​ត្រូត​ពិនិត្យ​ពី​មន្ត្រី​ជំនាញ។

ពលរដ្ឋ និង​នគរបាល​ខេត្ត​ស្វាយរៀង​ក៏បាន​អំពាវនាវ​ឲ្យ​ក្រសួង​មហាផ្ទៃ និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ស៊ើប​អង្កេត​ស្នងការ​ខេត្ត​ស្វាយរៀង លោក កឹង ឃន ដោយ​ចោទ​ថាលោក បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ និងបាន​ប្រើ​អំណាច​គាប​សង្កត់​មន្ត្រី​ស្លូត​ត្រង់ និង​បញ្ជូន​សាច់​ញាតិ​ឲ្យ​ទៅ​គ្រប់គ្រង​ប៉ុស្តិ៍​របៀង​គ្រប់​ច្រក ដើម្បី​យក​លុយ​ពី​ឈ្មួញ​នាំ​ទំនិញ​ចូល​កម្ពុជា គ្មាន​ការ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស ហើយច្រក​សំខាន់ៗ ក្នុង​មួយ​យប់ៗ ស្នងការ​រួប​នេះ​អាច​ប្រមូល​លុយ​បាន​មិន​ក្រោម ១ម៉ឺន​ដុល្លារ​នោះ​ទេ ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​មក​កម្ពុជា​ដោយ​សេរី។

ប្រភពក៏បានឲ្យដឹងទៀតថា អំពើ​ពុក​រលួយ​របស់​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង ខ្លាំង​ជាង​លោក គឹម រស្មី អតីត​មេបញ្ជាការ​អាវុធ​ហត្ថ​ខេត្ត​រតនគិរី ១០ដង។ ពួក​គេ​ក៏​បាន​ចោទ​ថា ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង លោក កឹង ឃន មាន​ទ្រព្យ​មហាសាល​មិន​ប្រក្រតី ដូចជា​មានវីឡា​ជា​ច្រើន​កន្លែង និង​មាន​ដី​ច្រើន​ប្លង់ មាន​តម្លៃ​រាប់​លាន​ដុល្លារ ។

Comments