ប្រយ័ត្នផងបងប្អូន ៖ ករណីថ្មីពុល​ត្រីក្រហមចំហុយ និងឪឡឹក ក្មេង​ប្រុសម្នាក់ត្រូវបង់ជីវិត

0
273

សៀមរាប ៖ រឿងរ៉ាវគួរភ្ញាក់ផ្អើល​មួយបានកើតឡើងក្រោយ​ករណីក្មេងប្រុសវ័យ៧ឆ្នាំ​ម្នាក់​​បាន​ស្លាប់ បន្ទាប់ពីទទួលទាន​ត្រីក្រហមចំហុយ ជាមួយឪឡឹកទុំ កាលពីថ្ងៃទី១២ មីនា កន្លង​ទៅនៅភូមិដូនឪ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

ឪពុករបស់ក្មេងប្រុសរងគ្រោះខាងលើឈ្មោះ ក្អែក តក់ អាយុ៣៩ឆ្នាំ និងសាក្សីឈ្មោះ ឡែម សារួន ភេទស្រី អាយុ២៩ឆ្នាំ បានប្រាប់ឲ្យដឹងថា នៅម៉ោងប្រមាណ ១៨:១៥នាទី គាត់​បាន​ហូបបាយជុំគ្នានឹងក្មេងៗទាំងអស់៣នាក់មាន ១ ឈ្មោះ តក់ វណ្ណឌី ភេទប្រុស​បានស្លាប់ ទី២ឈ្មោះ ឆេង ហុងឃាង ភេទប្រុស អាយុ ០៦ឆ្នាំ សង្គ្រោះទាន់ពេល និងទី៣​ឈ្មោះ ឆេង ហុងឃីម ភេទប្រុស អាយុ ០៥ឆ្នាំ សង្គ្រោះទាន់ពេល ដោយបាន​ហូប​ជាមួយ​ត្រីក្រហម​ចំហុយ និងឪឡឹកទុំ។

ក្រោយហូបបាយបានប្រហែល១០នាទីកុមារាទាំង០៣នាក់ ក៏មានអាការៈក្អួតចង្អោរ និងឈឺក្បាល ក្រុមគ្រួសារក៏បញ្ជូនទៅមណ្ឌលសុខភាព តែដោយអាការៈធ្ងន់ធ្ងរ គ្រូពេទ្យ​ក៏​បញ្ជូនទៅមន្ទីរពេទ្យកុមារគន្ធបុប្ជាសៀមរាបហើយកុមារា ឈ្មោះ តក់ វណ្ណឌី ក៏ស្លាប់​តាមផ្លូវ ចំណែកឯកុមារា០២នាក់ទៀតត្រូវបានបញ្ជូនដល់មន្ទីរពេទ្យ និងជួយសង្រ្គោះ ឲ្យដឹងខ្លួន​ឡើងវិញ។ ជុំវិញករណីនេះ សមត្ថកិច្ចនគរបាល និង ជំនាញពាក់ព័ន្ធ កាំកុង​ត្រូល និងគ្រូ​ពេទ្យមណ្ឌលសុខភាពអង្គរធំ បានចុះទៅដល់ កន្លែងកើតហេតុ ពិនិត្យ វិភាគ​កោសល្យ​វិច័យ និងបានសន្និដ្ឋានថា ការស្លាប់កុមារានេះគឺ ដោយសា​រពុលចំ​ណី​អាហារ។

Comments