កប់ម៉ង! ស្ងាត់ៗ ណុប បាយ៉ារឹទ្ធ ចេញបទថ្មីញាក់សាច់ស្ដាប់ហើយចង់រាំ (មានវីដេអូ)

0
374

ភ្នំពេញ៖ លោកអ្នកពិតជាបានស្គាល់រួចមកហើយតារាចម្រៀងប្រចាំផលិតកម្មហង្សមាស គឺលោក ណុប បាយ៉ារឹទ្ធ បងប្រុសរបស់លោក នីកូ ដែលតាំងពីយូរហើយតារាចម្រៀងរូបនេះកម្រនឹងចេញចម្រៀងបបែបរ៉េប ឬញាក់ណាស់ គឺមានតែចម្រៀងមនោសញ្ចេតនា និងបែបកម្សត់ៗប៉ុណ្ណោះ។

តែអ្វីដែលប្លែកអារម្មណ៍នោះ គឺពេលថ្មីៗនេះតារាចម្រៀងបែបមនោសញ្ចេតនារូបនេះបានចេញបទថ្មីរបស់ខ្លួនបែបចង្វាក់ញាក់ សម្រាប់កំដរអារម្មណ៍ពុកម៉ែបងប្អូននាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ដែលមានចំណងជើងថា “កន្តឿ” បានធ្វើអោយមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមទាំង Youtube និង ហ្វេសប៊ុក ព្រោះគេមិនធ្លាប់ឃើញតារារូបនេះចេញបទបែបនេះពីមុនមកឡើយ។

Comments