ទប់លែងបាន៖ ហេង ឡុង ពោលខ្មា​ស់​មហាជនខ្លាំង សិល្បករខ្មែរខ្លះស្ទើស្រាត ខ្លះជេគ្នាអសុរោះ

0
697

ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុន លោក ហេង ឡុង នាទីលើថ្នាលសិល្បៈត្រឹមជាប្រធានសមា​គ​មមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម លោកបានបង្ហោះសារមួយលើបណ្តាញសង្គមដោយភ្ជាប់រូបភាពជាមួយនិងអ្នកនាង ចន ច័ន្ទលក្ខិណា និងរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងសារបង្កត់ធ្ងន់ លើការដាក់ពិន័យលើសិល្បៈណា ដែលប្រព្រឹត្តខ្លួនចាកនិងវិន័យវប្បធម៌សិល្បៈខ្មែរ ក្នុងភាពជាសីលធម៌ខ្មែរស្រគត់ស្រគុំ។

សារលោក ហេង ឡុង បង្ហាញជាសាធារណៈ ក្នុងន័យការពារភាពស្អាតស្អុំ និងកិត្តិយសប្រ​ជាជាតិខ្មែរ ពិសេសលើសីលធម៌និងវប្បធម៌អ្នកសិល្បៈនោះ ឃើញថា នៅលើបណ្តា​ញ​សង្គម មានអ្នកបញ្ចេញមតិសាទរយ៉ាងច្រើន ក្នុងនោះក៏ឃើញមានមន្រ្តីធំៗជាច្រើន បញ្ចេញមតិគាំទ្រផងដែរ ។ ដាស់សត្តិជាថ្មី ដល់មហាជននិងអ្នកសិល្បៈនា ព្រឹកថ្ងៃទី១៥ ខែមីនា លោក ហេង ឡុង បានធ្វើការខមមិនលើអត្ថបទចេញផ្សាយ ដោយទំនងជាលោកពេញចិត្ត មានចំណងជើងធំៗ លោក ហេង ឡុង៖ លោក ជំនាវ ភឿង សក្ខណា និងចាត់វិធានការតាមផ្លូវច្បាប់លើតារាណាដែរ»។

ខណៈសារខមមិននោះ លោកបានបង្ហាញខ្លឹមសារថា«អ្នកខ្លះស្ទើរតែស្រាត អ្នកខ្លះជេរគ្នាគ្មានសុជីវធម៌ ខ្ញុំមានអារម្មណ៍ថាខ្មាស់មហាជនណាស់ ដល់ម៉ោងកែរតម្រូវផ្ទៃក្នុងហើយ»។ រំពេចពីការលើកឡើងរបស់លោក ហេង ឡុង ហាក់សង្គេតឃើញថាមានមហាជនជាច្រើនបានសម្ដែងនូវកាគាំទ្រយ៉ាងខ្លាំងចំពោះចំណាត់ការមួយនេះ ដោយពោលឡើងឲ្យដឹងថា«ខ្ញុំចង់អោយមានយូរហើយបងប្រុស»។

Comments