ភ្នំពេញ ៖​ ស្របពេល​ដែល​ជំងឺ​បាក់ទឹកចិត្ត​កំពុងវាយប្រហារ​ប្រជាពលរដ្ឋ​ទូទាំងពិភពលោក និងកំពុង​ក្លាយជាជំងឺ​ដ៏សែន​ពេញនិយម​សម្រាប់​បុគ្គល​ដែល​តែង​តានតឹង​ចិត្ត រួមរឹត​ដោយវិបត្តិ​ ពិសេស​ថ្មីៗ​នេះ​អ្នក​និពន្ធ​វ័យក្មេង​ដ៏ឆ្នើម​របស់​កម្ពុជា​ម្នាក់ ក៏ក្លាយជា​មនុស្ស​បន្ទាប់​កើត​ជំងឺនេះ​គួរជាទី​បារម្ភ​ពីសំណាក់​ក្រុមគ្រួសារ ខណៈ​ម្សិលមិញ​នេះ​ស្រាប់តែ​លេចមុខ​បុរស​មាឌធំ​ ដែល​ត្រូវគេដឹង​ថា កើត​ក្នុងត្រកូល​គ្រួសារ​ធូរធា ថែមធ្លាប់​រៀនដល់​ស្រុកចិន​ផងនោះ បានកើតជំងឺ​នេះ​រហូតត្រូវធ្លាក់ខ្លួន​ក្លាយជាអ្នកសុំទានគួរឲ្យអាសូរជាទី​បំផុត។

យ៉ាងណាក្ដី​ប្រភពពីវីដេអូ​ដែល​បាន​ថតជាប់​នោះ បុរស​រូបនេះ​បាន​រៀបរាប់​គួរខ្លោចចិត្តជាច្រើនថា មានឪពុកម្តាយជាអ្នកធូរធា និងធ្លាប់មានអាហារូបករណ៍រៀននៅប្រទេសចិនរហូតក្លាយជា Chief of business department ប៉ុន្ដែដោយការ​រងសម្ពាធពីគ្រួសារ​រហូតក្លាយខ្លួនទៅជាអ្នកដើរសុំទាននៅតាមទីសាធារណៈ។ ខណៈ​មហាជន​ក៏បានលើកឡើង​ពី​ការព្រួយបារម្ភ​ព្រោះជំងឺវិបត្តិផ្លូវចិត្តនេះផងដែរ។