ភ្នំពេញ៖ កាលពីថ្ងៃទី៩ខែវិច្ឆិកា នៅក្នុងគណនីហ្វេសប៊ុកឈ្មោះ សាន ស្រីឡៃ ដែលលេងនិងគ្រុបគ្រងដោយប្អូនស្រី តារាចម្រៀង សាន ស្រីឡៃ បានបង្ហាញសារដ៏ក្តុកក្តូល រំលឹកភាពកម្សាន្តក្មួយប្រុសកំព្រាពីរនាក់ ក្រោយម្តាយគេស្លាប់ចោល។ បង្ហាញពីសារដែលរៀបរាប់ថា គួរអោយសោកស្តាយណាស់ថ្ងៃខួបកំណើតកូនប្រុស សាន ស្រីឡៃ ចំពេលថ្ងៃដែលម្តាយបានស្លាប់23ថ្ងៃគួរអោយអាណិតមែន។

ក្នុងនោះក៏ត្រូវបានបង្ហាញនៅក្នុងបណ្តាញសង្គមថា «ទោះបីមិនមានវត្តមាន តារាចម្រៀង សាន ស្រីឡៃ ដែលជាម្តាយដ៏ល្អសម្រាប់កូនៗនាងទាំងពីរ ក៏ដោយ តែការបន្តខួបកំណើតឲ្យពួកគេ មិនឱ្យចោលនោះទេ គឺនៅមានពិធីការិនី Ruby Kim ក៏បានរៀបចំពិធីជប់លៀងជូនកូនប្រុសអ្នកនាង សាន ស្រីឡៃ ដែលមានឈ្មោះថា សាន សុវណ្ណារាជ។ ក៏រំឭកឲ្យដឹងផងដែរ ពីវត្តមាន ពិធីការិនី Ruby Kim នាងមិនមានជាប់សាច់ ញាតិ សាន ស្រីឡៃ ហើយនាងក៏មិនជាប់ សាច់ញាតិខាងកូនៗ សាន ស្រីឡៃ នោះដែរ ប៉ុន្តែថ្មី នេះ ពិធីការិនី ដែលមានជំនាញក្បាច់គុន ហាប់គីដូ តៃក្វាន់ដូ គុណដាវ ដំបង2កំណាត់ផងនោះ នាងបានទទួលយក កុមារី សាន ម៉ីនាង ប្អូនស្រី សាន ស្រីឡៃ ដែលមានទេពកោសល្យសិល្បៈនៅជាមួយ ហើយក៏បង្ហាញទឹកចិត្តអាណិតអាសូកូនៗ សាន ស្រីឡៃ និងចំណាយថវិកាធ្វើខួបលើទឹកចិត្តឲ្យក្មេងៗកំព្រាឪពុកម្តាយទាំងពីរនេះទៀត។

ជាមួយគ្នានោះដែរគណនីយហ្វេសប៊ុកដែលមានឈ្មោះថា សាន ស្រី ឡៃបានសរសេរសារជូនពរជំនួសនាងយ៉ាងដូច្នេះថា«រីករាយថ្ងៃកំណើតអូនរាជ Happy birthday to you ថ្ងៃក្រោយធំឡើង ត្រូវរឹងមាំ ខំរៀន ក៊ំអោយម៉ាកអូនអស់សង្ឃឹម ធ្វើម៉េចម៉ាកអូនគាត់មើលថែក្មួយបានតែត្រឹមនឹង កុំខឹងនឹងម៉ាកអូនណាក្មួយ ម៉ាកលែងបានទិញនំអោយអូនទៀតហើយ ក្មេងឆ្លាត Happy birthday »។