ភ្នំពេញ៖ ឆ្លងកាត់ការប្រើប្រាស់ជីវិតប្រឡូកក្នុងវិថីសិល្បៈ ច្រើនឆ្នាំមកហើយ តារាសម្តែងនិងពិធីកររូបសង្ហា ដែលជាតួឯកប្រុសក្នុងរឿង “វាសនានាងវីរីយ៉ា”លោក សេង មង្គល មិនដែលបង្ហើបឡើយ ពីគម្រោងគូអនាគត។ ដែលទើបតែពេលនេះ ពិធីកររូបសង្ហា រូបណេះបានបង្ហាញមុខគូស្នេហ៍រូបដ៏ស្រស់សោភា នៅលើបណ្ដាញសង្គមជាសាធារណៈ។

ដោយនៅលើហ្វេសប៊ុកលោក សេង មង្គល មុននេះបន្តិចបានផុសរូបភាពគូស្នេហ៍ខ្លួនមួយសន្លឹក ព្រមទាំងភ្ជាប់មកជាមួយនូវការរៀបរាប់បង្ហាញពីអារម្មណ៍ពិតយ៉ាងផ្អែមល្ហែមយ៉ាងដូច្នេះថា«អរគុណដែលស្រលាញ់បង ហើយមិនបោះបង់បងចោល ទោះបីក្នុងពេលនេះកំពុងតែមានមាតាមជ្រាជ្រែកក៏ដោយ បើគ្មានមាម្នាក់និងទេ ខ្ញុំក៏មិនបានដឹងច្បាស់ថាមនុស្សម្នាក់នេះស្រលាញ់ខ្ញុំខ្លាំងប៉ុណ្ណាទេ ស្រលាញ់អូនខ្លាំងណាស់ប្រពន្ធសំលាញ់»។